សេណេហ្គាល់៖ នគរបាល នឹងក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នាម្តងទៀតនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់កាលពីថ្ងៃសុក្រទី២ ខែមិថុនា ខណៈភាពចលាចលបានកើតឡើងមួយថ្ងៃបន្ទាប់ពីការកាត់ទោសដាក់ពន្ធនាគារអ្នកនយោបាយប្រឆាំងលោក Ousmane Sonko បង្កឲ្យមានអំពើហិង្សាខ្លាំងបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសក្នុងព្រឹត្តិការណ៍បច្ចុប្បន្ន។

មនុស្ស៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងនគរបាលនិងអ្នកគាំទ្រលោក Sonko កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីលោកត្រូវបានកាត់ទោសរយៈពេល២ឆ្នាំពីបទសូកប៉ាន់ដល់យុវជន។ គណបក្សប្រឆាំងនិយាយថា សាលក្រមដែលដែលអាចរារាំងលោក Sonko មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងរឿងនយោបាយ។
អំពើហិង្សាកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Dakar បានផ្ទុះឡើងនៅជាយក្រុងកាលពេលរសៀល។ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែគដើម្បីបំបែកក្រុមអ្នកតវ៉ាដែលដុតកង់រថយន្តនៅលើផ្លូវធំ។ ពួកគេបានគប់ដុំថ្មត្រឡប់ទៅវិញមុនពេលរត់ចេញ។

បណ្តាញផ្សព្វផ្សាយសង្គមជាច្រើន និងវេទិកាផ្ញើសារ នៅតែត្រូវបានរឹតត្បិតកាលពីថ្ងៃសុក្រ ខណៈរដ្ឋាភិបាលបានព្យាយាមរឹតត្បិតការប្រាស្រ័យទាក់ទងតាមអនឡាញ។ ប៉ុន្តែមានការអំពាវនាវសម្រាប់ការតវ៉ាបន្ថែមទៀត បន្ទាប់ពីការបួងសួងកាលពីពេលរសៀល ដែលនៅតែផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលភាគច្រើនកំពុងដំណើរការតាមរយៈបណ្តាញការងារឯកជនតាមអ៊ីនធឺណិត។ អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងប្លុកតំបន់ដ៏ធំរបស់អាហ្វ្រិកខាងលិច បានថ្កោលទោសភពចលាចលនេះ។ ប្រទេសបារាំង បានជំរុញឲ្យមានភាពអត់ធ្មត់ និងមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិ ដោយនិយាយថា ខ្លួនមានការព្រួយបារម្ភខ្លាំងចំពោះអំពើហិង្សា។
ទន្ទឹមនឹងនេះ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវដល់រដ្ឋាភិបាលដើម្បីស៊ើបអង្កេតលើអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ និងបញ្ចៀសការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ។