ជប៉ុន៖ អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍នេះថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងផ្នែកជាច្រើនរបស់ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់បាត់ខ្លួន ដោយមនុស្សរាប់ពាន់នាក់ត្រូវបានចេញការព្រមានពីការជម្លៀសខ្លួន និង គ្មានអគ្គិសនីប្រើប្រាស់។ ការជនលិចនេះ បានបង្កឡើងដោយចំហាយសេសសល់ពីព្យុះទីហ្វុង Mawar ដែលបច្ចុប្បន្នធ្លាក់ចុះដល់ព្យុះត្រូពិក។

មន្ត្រីទីក្រុងបានប្រាប់សារព័ត៌មាន AFP ថាក្រុមជួយសង្គ្រោះនៅទីក្រុង Toyohashi របស់តំបន់ Aichi ភាគកណ្តាល ជាទីដែលមានការប្រកាសអាសន្នពីការជម្លៀសខ្លួនកម្រិតខ្ពស់បំផុតរបស់ប្រទេស បានចេញកាលពីថ្ងៃសុក្រ ត្រូវបានរកឃើញបុរសម្នាក់ ក្នុងវ័យប្រហែលខ្ទង់៦០ឆ្នាំ ស្ថិតនៅក្នុងរថយន្តលិចទឹក ប៉ុន្តែក្រោយមកលោកត្រូវបានគេប្រកាសថាបានស្លាប់។
មន្ត្រីនិយាយថា នៅខេត្ត Wakayama ភាគខាងលិច ជាទីដែលទន្លេជាច្រើនហៀរលើច្រាំង ដែលពួកគេបានបន្តការស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ ដែលកំពុងបាត់ខ្លួននៅក្នុងតំបន់នោះ។
នៅប្រទេសជប៉ុន ភាគខាងលិច និងភាគកណ្តាល បទបញ្ជាជម្លៀសខ្លួនជាច្រើនដែលពុំមែនជាការបង្ខំនោះទេ ទោះបីជាស្ថិតក្នុងកម្រិតខ្ពស់បំផុតក៏ដោយ ត្រូវបានបន្ទាបនៅថ្ងៃសៅរ៍នេះ ខណៈទឹកភ្លៀងបានថយចុះ។ ប៉ុន្តែការព្រមានថ្មីត្រូវបានចេញនៅក្នុងតំបន់នានាជិតទីក្រុងតូក្យូ កាលពីពេលព្រឹកជុំវិញហានីភ័យនៃទឹកជំនន់។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បាននិយាយថា ពលរដ្ឋប្រមាណ៤ពាន់គ្រួសារ នៅក្នុងតំបន់នានាជិតទីក្រុងតូក្យូ បានទទួលរងការដាច់ចរន្តអគ្គិសនី៕