សម្ដេចមហាពញាចក្រី ជំរុញតាមវត្តអារាមពង្រីកសាលាពុទ្ធិក បានព្រះសង្ឃសិក្សាបន្ថែមលើព្រះពុទ្ធសាសនា

2023/06/04 09:30:11 am        220

ត្បូងឃ្មុំ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជំរុញទៅកាន់វត្តអារាមនានា ដែលមានលទ្ធភាពកសាងនូវសាលាពុទ្ធិកសិក្សាបន្ថែមទៀត ដើម្បីព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទ បានសិក្សានូវគន្ថធុរៈ (ពុទ្ធវចនៈ) និងវិបស្សនាធុរៈ ឲ្យកាន់តែល្អប្រសើរ ។

ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី បុណ្យពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ សម្រាប់សង្គមខ្មែរតាំងពីបុរាណមក ព្រោះជាកន្លែងអប់រំចិត្ត គោរពបូជាតាមផ្លូវជំនឿសាសនា និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ចំណេះធ្វើ និងជាកន្លែងរក្សាគម្ពីក្បួនច្បាប់ អក្សរសាស្ត្រ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និងធនធានមនុស្សខាងបញ្ញាស្មារតី ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ។

សម្តេចអគ្គមហាពញាចក្រី បានបន្តថា ដោយមើលឃើញពីតួនាទីដ៏សំខាន់នេះ ទើបពុទ្ធបរិស័ទនៅកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងវិស័យពុទ្ធសាសនា តាមរយៈការកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដើម្បីទុកជាទីកន្លែងសម្រាប់បំពេញបុណ្យកុសល និងជាឃ្លាំងសម្រាប់រក្សាវប្បធម៌ប្រពៃណីខ្មែរ ។

ជាមួយនេះសម្តេច បានលើកទឹកចិត្តដល់ព្រះសង្ឃគ្រប់អង្គ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ​ចំណុះជើងវត្តទាំងអស់ រួមគ្នាថែរក្សាការពារសមិទ្ធផលឱ្យបានគង់វង្ស ស្ថិតស្ថេរក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ និងសូមជំរុញឱ្យមានកិច្ចសហការគ្នារវាងព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរ​មូលដ្ឋាន និងពុទ្ធបរិស័ទ ដើម្បីបើកដំណើរការពុទ្ធិកសិក្សា សម្រាប់ព្រះសង្ឃ​បានសិក្សារៀន​សូត្រទាំងផ្នែកគន្ថធុរៈ និងវិបស្សនាធុរៈឱ្យបានល្អប្រសើរ ។

គួរបញ្ជាក់ថា ព្រះវិហារថ្មីក្នុងវត្តពពេល ដែលបានបញ្ចុះខណ្ឌសីមានេះ បានចំណាយថវិកា​ក្នុងការ​សាងសង់អស់ចំនួន ២៩ម៉ឺនដុល្លារ ជាបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន ។

ក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារ សម្រាប់ចាក់បេតុង ក្នុងទីធ្លាវត្តបុទុមព្រឹក្សនេះ ទាំងមូលផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am