អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីផ្អាកការកំណត់កម្រិតបំណុល លើចំនួន៣១,៤សែនកោដិ៍ដុល្លាររបស់អាមេរិក ។
កាលពីថ្ងៃសុក្រ លោក Biden បាននិយាយនៅក្នុងសុន្ទរកថា ថាលោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ គឺជាសុន្ទរកថាពេលសំខាន់ជាលើកដំបូងពុំធ្លាប់ដែលមានរបស់លោកចេញពីការិយាល័យធ្វើការ Oval Office របស់លោក ។
សេតវិមាន និយាយថា លោក Biden ថ្លែងនៅទីនោះ ដោយសារតែភាពធ្ងន់ធ្ងរនៃស្ថានភាពដែលការកំណត់កម្រិតបំណុលពុំត្រូវបានដំឡើង ។

លោកបានថ្លែងថា ភាគហ៊ុនមិនអាចខ្ពស់ជាងនេះបានទេ បើសិនជាពួកយើងពុំបានឈានដល់កិច្ចព្រមព្រៀងលើថវិកា ។ មានសំឡេងខ្លាំងគំរាមដណ្តើមយកអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល ២៤៧ឆ្នាំរបស់ពួកគេ ហើយនិងការខកខានមិនសងបំណុលជាតិរបស់ពួកយើង ។ ពុំមានអ្វីទេ ពុំមានអ្វីដែលគ្មានការទទួលខុសត្រូវជាងនេះនោះទេ ។
ការចុះហត្ថលេខាលើសេចក្តីស្នើច្បាប់របស់លោក Joe Bidenនឹងបញ្ចប់ភាពពុំច្បាស់លាស់រយៈពេលជាច្រើនខែ ហើយនិងបញ្ចៀសអ្វីដែលអាចជាការខកខានសងបំណុលជាលើកដំបូងពុំធ្លាប់ដែលមានរបស់អាមេរិក ឆាប់បំផុតនៅសប្តាហ៍ក្រោយនេះ ។
សូមបញ្ជាក់ថា ក្រុមសាធារណរដ្ឋ បដិសេធន៍ពុំព្រមបង្កើនការកំណត់កម្រិតបំណុលអស់រយៈពេលជាច្រើនខែមកហើយ ហើយនិងស្នើសុំឲ្យក្រុមប្រជាធិបតេយយ កាត់បន្ថយការចំណាយនៅក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៤ ៕