អូទ្រីស៖ អង្គការក្រុមប្រទេសផលិតប្រេងនាំចេញ(OPEC) និងក្រុមសម្ព័ន្ធមិត្តឬ OPEC+ បានជួបជុំគ្នានៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ ដើម្បីជជែកគ្នាពីការកាត់បន្ថយការផលិតប្រេងឲ្យបានចំនួនច្រើនរហូតដល់ ១លានបារ៉ែលក្នុង១ថ្ងៃ ។

ក្រុមរដ្ឋមន្រ្តី បានជួបជុំគ្នា ស្របពេលដែលតម្លៃប្រេងបានធ្លាក់ចុះរហូតដល់ ៧០ដុល្លារក្នុង១បារែល ហើយក្រុមអ្នកវិភាគទីផ្សារប្រេង និយាយពីការផ្គត់ផ្គង់លើសតម្រូវការថ្មី ។
គួរឲ្យដឹកថា ក្រុមសម្ព័ន្ធមិត្ត OPEC+ បូមប្រេងប្រហែល ៤០ភាគរយនៃប្រេងឆៅពិភពលោក ដែលនេះមានន័យថា ការសម្រេចចិត្តលើគោលនយោបាយរបស់ពួកគេ អាចជាផលប៉ះពាល់ខ្លាំងលើតម្លៃប្រេង
ប្រភពព័ត៌មានចំនួន ៣ពី OPEC+ បានឲ្យដឹងថា ការកាត់បន្ថយការផលិតប្រេង នឹងត្រូវលើកយកមពិភាក្សាម្តងទៀតនៅក្នុងចំណោមជម្រើសផ្សេង សម្រាប់ជំនួបនៅថ្ងៃអាទិត្យ ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់ និយាយកាលពីថ្ងៃសៅរ៍ថា វាដូចជាលឿនពេកហើយ ក្នុងការជជែកគ្នាពីការកាត់បន្ថយប្រេង ១លានបារ៉ែលក្នុង១ថ្ងៃ មុនជំនួបនៅថ្ងៃអាទិត្យនោះ ៕
