ជប៉ុន៖ កាលពីថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ប្រទេសជប៉ុនមានភ្លៀងធ្លាក់ខ្លាំង បង្កឲ្យកើតមានទឹកជំនន់ និងបង្អាក់ដល់ការដឹកជញ្ជូន ។
ភ្លៀងធ្លាក់ខ្លាំង បានកើតមាន ពេលដែលព្យុះកំបុតត្បូង Mawarបោកបក់ឆ្លងកាត់កោះសំខាន់ Honshuស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ។
មនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅខេត្តភាគកណ្តាល Aichi ហើយមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅខេត្តភាគខាងលិច Wakayama ។
ដោយឡែក រថភ្លើងល្បឿនលឿន Shinkansen បានផ្អាកសេវាកម្មរបស់ខ្លួនចេញពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Nagoya នៅភាគកណ្តាលជប៉ុនកាលពីថ្ងៃសុក្រ ហើយនិងបានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ៕

