ប្រេស៊ីល៖ អង្គការ Rioterra ដែលជាអង្គការមិនរកប្រាក់ចំណេញនៅក្នុងប្រទេសប្រេស៊ីល បានដាំកូនឈើរាប់លានដើម នៅក្នុងតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ដែលជាផ្នែកមួយនៃកិច្ចខិតខំដាំដើមឈើឡើងវិញ ដើម្បីស្តារដៃព្រៃដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការកាប់ឈើខុសច្បាប់ និងការចិញ្ចឹមសត្វនៅក្នុងតំបន់ ។
ប៉ុន្តែក្រុមបរិស្ថានទាំងនេះ ពុំទទួលបានការស្វាគមន៍នៅតាមតំបន់ជាច្រើនក្នុងព្រៃអាម៉ាហ្សូន ក្នុងនោះអ្នកតាំងលំនៅ ចង់បានធនធានធម្មជាតិរបស់ពួកគេ ។
វិទ្យាសាស្រ្តលើកឡើងថា គម្រោងទំាងនេះ អាចជួយពន្យឺតការឡើងកម្តៅផែនដី ដោយការស្រូបកាបូនឌីអុកស៊ីតនៅតាមដើមឈើរស់ ។ កិច្ចខិតខំបែបនេះ អាចជួយស្តារផងដែរជម្រកសត្វព្រៃ និងជួយការពារពពួកសត្វដែលរងការគំរាមកំហែង ។
នៅក្នុងព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន វានឹងជួយការពារផងដែរសំណើមបរិយាកាស ដែលធ្លាក់ពីព្រៃជប់ទឹកភ្លៀង និងនាំទឹកដល់តំបន់វាលឆ្ងាយៗ និងអាងស្តុកទឹក ។
ប៉ុន្តែនៅក្នុងប្រទេសប្រេស៊ីល ប្រជាកសិករជាច្រើន ដែលប្រកបរបចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងព្រៃជប់ទឹកភ្លៀង មានការព្រួយបារម្ភថា ក្រុមបរិស្ថាន ចង់ដេញពួកគេចេញ ៕

