គិតត្រឹមថ្ងៃទី២ ពលរដ្ឋជាច្រើននាំគ្នាមកលើកទឹកចិត្តដល់កីឡាជនពិការ

2023/06/04 07:58:51 pm        172

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី២ នៃព្រឹត្តការណ៍អាស៊ាន ប៉ារ៉ាហ្គេម កត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋទីជិត ទីឆ្ងាយ បាននាំគ្នាចូលរួមទស្សនាកីឡាជនពិការ ដើម្បីលើកទឹកចិត្តដល់អត្តពលិក។

កញ្ញា ស៊ុន ស្រីនុត យុវជនស្ម័គ្រចិត្ត ប្រចាំការក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ប្រៀបធៀបថ្ងៃទី២ដូចគ្នា ​រវាងកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម អ្នកចូលរួមទស្សនាដោយផ្ទាល់គឺមានច្រើនស្មើគ្នា ​ទាំងជាតិ និងអន្តរជាតិ។ កញ្ញា បានអំពាវនាវទៀតថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់​ បន្តចូលរួមទស្សនា ក៏ដូចជាផ្តល់​កម្លាំង​ចិត្តដល់កីឡាករជាជនពិការ ​ជាពិសេសទស្សនាដោយមិនគិតថ្លៃទាំងអស់ និងគ្រប់ប្រភេទកីឡា។

អ្នកស្រី ទូច សំភា និងអ្នកស្រី ដាវី មកពីខេត្តកំពតដូចគ្នា ​បានបញ្ចេញទស្សនៈថា ការទស្សនាកីឡា​តាមកញ្ចក់ទូរទស្សន៍ និងអេក្រង់ទូរស័ព្ទ ពិតជាខុសគ្នាខ្លាំងណាស់ ដោយទស្សនាផ្ទាល់​មាន​អារម្មណ៍ថា​សប្បាយរីករាយ​ និងបានស្រែក​ហ៊ោកញ្ជ្រៀវ ដើម្បីផ្តល់ជាកម្លាំងចិត្ត​ដល់​កីឡាករជាជនពិការ ព្រោះថា ពួកគាត់ក៏មានបេះដូងដូចមនុស្សធម្មតាដែរ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ​នៅកម្ពុជា ជាម្ចាស់ផ្ទះរៀបចំឡើងនេះ គឺមានរយៈ ៧ថ្ងៃ ​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។​ ទីតាំងកីឡាមានចំនួន ៧ទីតាំង សម្រាប់ប្រភេទកីឡាចំនួន១៤ រួមមាន៖ ​ពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋាន​ជាតិអូឡាំពិក, សហភាពសហព័ន្ធយុវជនកម្ពុជា, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, មជ្ឈមណ្ឌលជនពិការសម្តេចតេជោ និងណាហ្គា វើលដ៍៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm