ប៉ោយប៉ែត៖ អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៤ ខែមិថុនានេះ ក្រុមការងារតំណាងប៉ុស្តិ៍ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល ឋានៈ នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ
។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទប្រគល់ជូន ដើម្បីជួយសម្រាលនូវការលំបាកខ្វះខាតរួមមាន៖
-ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ
-ប្រាក់បាតចំនួន ៣៨,៧០០ បាត
-ប្រាក់រៀលចំនួន ៣,១២០,០០០ រៀល
-ទឹកដោះគោឆៅ ២កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៥កេស, ត្រីខ ១កេស និងមី ១កេសធំ ។
លោកនាយប៉ុស្តិ៍ បានបន្តថា កត្ដាទាំងអស់គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រាលរាល់បញ្ហាប្រឈមនានា របស់មន្រ្តីក្រោមឱវាទដែលមានជំងឺធ្ងន់ធ្ងន់ បានមួយគ្រាផងដែរ នៅពេលមានជំងឺនោះ៕



