កងនាវាសង្គ្រោះអាល្លឺម៉ង់ ត្រូវបានរារាំងក្នុងប្រទេសអ៊ីតាលី ជុំវិញការបំពានច្បាប់អន្តោប្រវេសន៍

2023/06/04 09:37:51 pm        304

កងឆ្មាំល្បាតឆ្នេរអ៊ីតាលី បាននិយាយថា កាលពីថ្ងៃសុក្រ (២ មិថុនា) ប្រទេសអ៊ីតាលីបានឃាត់នាវាជួយសង្គ្រោះពីរគ្រឿង ដែលគ្រប់គ្រងដោយអង្គការ សប្បុរសធម៌អាល្លឺម៉ង់ ជុំវិញការបំពានច្បាប់អន្តោប្រវេសន៍ដ៏តឹងរ៉ឹង ដែលណែនាំដោយរដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសនេះ។

អង្គការសិទ្ធិមនុស្សអាល្លឺម៉ង់ Mare Go បាននិយាយថា ខ្លួនមិនគោរពតាមការណែនាំក្នុងការនាំជនអន្តោប្រវេសន៍ចំនួន ៣៦ នាក់ ដែលខ្លួនបានសង្រ្គោះកាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា) ទៅកាន់កំពង់ផែ Sicily នៃទីក្រុង Trapani ដោយយកពួកគេទៅកាន់កោះ Lampedusa ជំនួសវិញដើម្បីសន្សំពេលវេលាជាច្រើនម៉ោងនៅសមុទ្រ។

កងឆ្មាំល្បាតឆ្នេរអ៊ីតាលីបានបញ្ជាក់ថា ខ្លួនបានឃាត់នាវានោះ ក៏ដូចជានាវាទីពីរ Sea-Eye លេខ៤ ដែលបានចូលចតនៅទីក្រុងឆ្នេរ Ortona ភាគខាងកើតប្រទេសអ៊ីតាលី ដោយមាន​ជនអន្តោប្រវេសន៍​ចំនួន ៤៩ នាក់នៅលើនោះ។

ឆ្មាំល្បាតឆ្នេរបាននិយាយថា នាវា Sea-Eye លេខ៤ បានដឹកមនុស្ស ១៧ នាក់នៅក្នុងតំបន់ស្វែងរក និងជួយសង្គ្រោះលីប៊ី ព្រមទាំងជនអន្តោប្រវេសន៍ ៣២នាក់ទៀត នៅក្នុងដែនទឹកអ៊ីតាលី។

ច្បាប់របស់ប្រទេសអ៊ីតាលី ​ដែលត្រូវបានអនុម័តដោយសភា កាលពីខែកុម្ភៈ តម្រូវឱ្យនាវាដែល​គ្រប់គ្រង​ដោយសប្បុរសធម៌ ត្រូវធ្វើដំណើរទៅកាន់កំពង់ផែភ្លាមៗ ​បន្ទាប់ពីប្រត្តិបត្កិការជួយសង្គ្រោះ ដោយមិនអនុញ្ញាតឲ្យពួកគេបន្តធ្វើប្រតិបត្តិការជាច្រើនផ្សេងទៀតនៅសមុទ្រទេ។

ក្រុមអាជ្ញាធរអ៊ីតាលី ក៏បានចាប់ផ្តើមបញ្ជាឲ្យដល់នាវានានា ធ្វើដំណើរទៅកាន់កំពង់ផែឆ្ងាយៗ​បន្ថែមទៀត មិនត្រឹមតែនៅកោះស៊ីស៊ីលីប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងទៅដល់ឧបទ្វីបអ៊ីតាលីថែមទៀត ក្នុងករណីខ្លះមានចម្ងាយរាប់រយគីឡូម៉ែត្រទៀតផង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm