ឯកឧត្តម ហ៊ុន ម៉ាណែត៖ ស្មៅមិនខ្ពស់ទេ ប៉ុន្តែអាចដុះលើកំពូលភ្នំបាន ហើយក៏មិនខ្វល់អំពីបរិស្ថានអ្នកនៅជុំវិញខ្លួនដែរ

2023/06/04 11:31:21 pm        307

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ ​ឯកឧត្តម ហ៊ុន ម៉ាណែត បាន​បង្អុលបង្ហាញ​ផ្លូវឲ្យនិស្សិតទាំងអស់ប្រកាន់​ផ្នត់គំនិត​របស់ខ្លួនឲ្យដូចជាស្មៅ​ ខណៈស្មៅនេះមិនខ្ពស់ទេ ប៉ុន្តែស្មៅអាចដុះលើកំពូលភ្នំបាន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា គន្លឹះនៃភាពជោគជ័យសម្រាប់យកទៅអនុវត្ត គឺ​សូម​ប្រកាន់​ផ្នត់គំនិតដូចស្មៅ ​ដើម្បីយើងអាចបន្តរីកចម្រើនទៅមុខ ​ពីព្រោះស្មៅមិនខ្ពស់ទេ ​ប៉ុន្តែអាច​ដុះលើកំពូលភ្នំ ដូច្នេះគួរដាក់ខ្លួនឱ្យទាប ហើយរក្សា​ និងបង្កើតទំនាក់ទំនងក្នុងសង្គម ដោយ​កុំ​អត្តនោម័តិ​និយម និងកុំតួឯកនិយម, ស្មៅមានភាពធន់ ​និងខិតខំប្រឹងរស់ ហើយការងារ គឺដូចគ្នា ពីព្រោះយើងមិនអាចជោគជ័យគ្រប់ពេលនោះទេ ​និងមានឧបសគ្គច្រើនណាស់ មួយវិញទៀតស្មៅ​ក៏មិនខ្វល់អំពីបរិស្ថានជុំវិញ ហើយតែងខិតខំបន្តរីកលូតលាស់ដោយមិនប្រៀបធៀបខ្លួន​នឹង​អ្នកជុំវិញនោះឡើយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា ភាពជោគជ័យរបស់និស្សិតដែលទទួលបានក្នុងថ្ងៃនេះ សូមនិស្សិតជ័យលាភីទាំង​អស់បន្តបេសកកម្មនៃជីវិតរបស់ខ្លួន តាមរយៈការកសាងក្រុមគ្រួសារ​ប្រកប​ដោយសុភមង្គល, ​បំពេញតួនាទីជាពលរដ្ឋគំរូ និងជាពិសេសបន្តការតស៊ូព្យាយាម​ប្រឹងប្រែង​ទ្វេដងឆ្ពោះទៅកាន់វិបុលភាព និងសម្រេចក្តីស្រមៃរបស់ខ្លួនក្រោមម្លប់នៃសុខសន្តិភាព និង​ឱកាសដែល​រាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈការខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាងផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ក្នុងឱកាសដែលនិស្សិត​ជ័យលាភី និងក្រុមគ្រួសារទទួល​បាននាពេលនេះ គឺជាផ្លែផ្កានៃគោលនយោបាយដ៏ត្រឹមត្រូវ​របស់រាជរដ្ឋាភិបាល ដែលបានបើកចំហរឱ្យវិស័យឯកជនអាចចូលរួមចំណែក​ក្នុងការវិនិយោគ​លើការ​បណ្តុះបណ្តាលធនធានមនុស្ស ​ហើយក៏បានផ្តល់នូវជម្រើសសម្បូរបែបសម្រាប់និស្សិត ក្នុងការចាប់យកជំនាញ ​និងបំពេញតម្រូវការតាមទីផ្សារការងារតាមរៀងៗខ្លួនផងដែរ។

ឯកឧត្តម បន្តថា ប្រទេសអាចអភិវឌ្ឍន៍រីកចម្រើន ​និងមាននិរន្តរភាព​ គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត​សម្រាប់ដំណើរការកសាង ​និងអភិវឌ្ឍន៍​ប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់​ប្រជាពលរដ្ឋម្នាក់ៗគឺអាចជួយដល់ការ​ពង្រឹង​លទ្ធភាពប្រកួតប្រជែង របស់ប្រទេសជាតិក្នុងបរិបទសកលភាវូបនីយកម្ម និងការចាប់យក​នូវឱកាស​សក្តានុពលនានា​ ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញ​វិនិយោគកម្រិតខ្ពស់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ​ហើយជាពិសេសគឺការធានាបាននូវភាព​ឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm