ពិធីបុណ្យចែកស្បៀងអាហារដល់សហគមន៍ដែលគាំទ្រទីក្រុងប៉េកាំង រយៈពេលបីថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ (៣ មិថុនា) នៅឧទ្យានជ័យជម្នះ របស់ហុងកុង ជាទីដែលពិធីអុជទៀនរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំប្រារព្ធដើម្បីរំឭកទិវាបង្ក្រាបថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៨៩ នៅទីលានចតុរង្គ TIANANMEN ដែលបានធ្វើឡើងក្នុងប៉ុន្មានឆ្នាំកន្លងមក។

ពិធីបុណ្យចែកស្បៀងអាហារដល់សហគមន៍នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា រហូតដល់ម៉ោង ៦ ល្ងាច ថ្ងៃទី៥ខែមិថុនា។
ក្រុមអ្នករៀបចំពិធីនេះ បាននិយាយថា វាមានផ្សារមួយដែលមានអាហារមកពីទូទាំងប្រទេសចិន ហើយក៏មានគោលបំណងដើម្បីអបអរសាទរការប្រគល់ហុងកុង មកស្ថិតក្នុងក្រោមការគ្រប់គ្រងរបស់ចិន ក្នុងឆ្នាំ ១៩៩៧ ផងដែរ ។
អស់រយៈពេលជាច្រើនទសវត្សមកហើយ ហុងកុង ធ្លាប់ដើរតួជាសកលនាំមុខគេក្នុងការរំឭកដល់យុទ្ធនាការបង្រ្កាបឆ្នាំ១៩៨៩ ដោយកងទ័ពចិននៅក្នុង និងជុំវិញទីលានចតុរង្គ TIANANMEN របស់ទីក្រុងប៉េកាំង ដែលត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃភាពបើកចំហររបស់ទីក្រុងនេះបើធៀបនឹងប្រទេសចិនដីគោក។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំរបស់ហុងកុងកាលឆ្នាំ ២០១៩ មក ប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិ ហើយគោលការណ៍ផ្សេងៗដើម្បីរំឭកដល់ទិវាថ្ងៃទី ៤ ខែមិថុនា បានថយចុះជាលំដាប់៕
