មនុស្សរាប់សិបនាក់បានដើរដង្ហែក្បួនក្នុងភាពស្ងៀមស្ងាត់ក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ (២ មិថុនា) ដើម្បីទាមទារយុត្តិធម៌សម្រាប់បុគ្គលិកមជ្ឈមណ្ឌលហៅទូរស័ព្ទ ដែលត្រូវបានចាប់ពង្រាត់នៅក្នុងប្រទេសម៉ិកស៊ិក ហើយសាកសពរបស់ពួកគេ ត្រូវបានគេបញ្ជាក់ថា ត្រូវបានរកឃើញក្នុងសប្តាហ៍នេះក្នុងបាវចំនួន ៤៥ ដែលបានបោះចោលក្នុងជ្រោះមួយ។

ក្រុមសាច់ញាតិ និងមិត្តភ័ក្ដិ បានចូលរួមដង្ហែក្បួនដោយស្ងៀមស្ងាត់ដោយកាន់បដា និងស្លាកសញ្ញាដែលមានរូបថតបុគ្គលិកមជ្ឈមណ្ឌលហៅទូរស័ព្ទចំនួនប្រាំពីរនាក់ដែលបាត់ខ្លួន ហើយទាមទាររកយុត្តិធម៌សម្រាប់ពួកគេ និងម្នាក់ទៀតបានបាត់ខ្លួននៅក្នុងរដ្ឋនេះ។
ក្រុមរដ្ឋអាជ្ញារដ្ឋ Jalisco កាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា) បាននិយាយថា សាកសពមនុស្សដែលត្រូវបានគេរកឃើញនៅក្នុងបាវនៅជាយក្រុង Guadalajara ហាក់ដូចជារបស់បុគ្គលិកដែលបាត់ខ្លួន ប៉ុន្តែនៅតែស្ថិតក្រោមការធ្វើតេស្តផ្នែកនីនិកោសល្យវិទ្យា ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះជាផ្លូវការ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បច្ចុប្បន្នមានមនុស្សជាង ១០០.០០០នាក់ កំពុងបាត់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក ជាទីដែលក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងបានបំផ្លាញផ្នែកខ្លះនៃប្រទេស។ ជាពិសេសរដ្ឋ Jalisco គឺជាតំបន់ពិសសសម្រាប់ក្រុមជួញដូរមនុស្សធំៗ រួមទាំងក្រុមឧក្រិដ្ឋកម្ម Jalisco New Generation និងក្រុមគូប្រជែង Nueva Plaza ផងដែរ៕
