សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលនៅតែចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់

2023/06/05 01:17:25 am        470

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រោះជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់របស់ពលរដ្ឋ ។

ក្នុងពិធីកាត់ខ្សែរបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ១ខ្សែរ និងផ្លូវបេតុង១ខ្សែរតភ្ជាប់សងខាងស្ពាន ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយ ក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ហើយបានដាក់បញ្ចូល ទៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ជាពិសេសផែន ការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។

សម្ដេចបន្តថា ទន្ទឹមនឹងនោះផងដែររាជរដ្ឋាភិបាល ក៏បានខិតខំស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន យ៉ាងច្រើនខ្វាត់ខ្វែង ដូចសរសៃឈាម នៅពាសពេញផ្ទៃប្រទេស សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ ។

គួរបញ្ជាក់ថា សមិទ្ធិផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ជាអំណោយរបស់សម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅរាជធានីភ្នំពេញ ដោយស្ពានបេតុង ១ខ្សែរនោះ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង១ខ្សែរ (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងបាន ចំណាយថវិការសាងសង់អស់ ១លាន ៩ម៉ឺនដុល្លារ ក្រោមការគាំទ្រជាថវិការបស់ ឧកញ៉ា អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវែឡូបមឹន រួមជាមួយនឹងសហការី ៕ ដោយ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm        1
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនត្រូវ​ជម្លៀស​ចេញពីលំនៅឋាន នៅជិតមូលដ្ឋានទ័ពអាកាសព្រីតថេន​ ក្រោយ​មាន​ការចាប់ខ្លួនពាក់ព័ន្ធគ្រឿងផ្ទុះ

2026/09/27 04:48:02 pm
​សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm
​នគរបាលអាហ្វ្រិកខាងត្បូង ស្វែងរកជនសង្ស័យ ក្រោយមាន​អ្នកស្លាប់ជិត​ ៣០​នាក់ ក្នុងហេតុការណ៍បាញ់ប្រហារចំនួន ២
2026/09/27 04:35:15 pm
​ចិនធ្វើសមយុទ្ធជើងទឹក និងអាកាស នៅជុំវិញតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal
2026/09/27 04:33:22 pm
​ក្រុមហាម៉ាស បញ្ជាក់​ថា ខ្លួនបានស្នើធ្វើជាអន្តរ​ការី នៅយេម៉ែន និងកំពុងរង់ចាំការឆ្លើយតបពីភាគីជម្លោះ
2026/09/27 04:26:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm