រុស្ស៊ី៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួន បានទប់ស្កាត់ការវាយរុលទៅមុខដ៏ធំរបស់អ៊ុយក្រែន នៅ៥គោលដៅនៅតាមសមរភូមិជួរមុខក្នុងតំបន់ Donetsk ភាគខាងត្បូងរបស់អ៊ុយក្រែន និងបានសម្លាប់ទាហានគាំទ្រទីក្រុង Kyiv រាប់រយនាក់។

គេមិនច្បាស់ទេ ថាតើ ការវាយប្រហារដែលបានត្រូវបានរាយការណ៍ខាងលើនោះ តំណាងឲ្យការចាប់ផ្ដើមនៃការវាយបករបស់អ៊ុយក្រែន ឬអត់ ដែលកន្លងមកទីក្រុង Kyiv ធ្លាប់បានសន្យាជាច្រើនខែមកនេះ ថានឹងដណ្ដើមយកដែនដីមកវិញពីកងកម្លាំងរុស្ស៊ី បន្ទាប់ពីការវាយលុកកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
សារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗទេ ពីសេចក្ដីថ្លែងការណ៍របស់រុស្ស៊ី និងក្រសួងការពារជាតិរបស់អ៊ុយក្រែនហើយយោធាពុំបានឆ្លើយតបភ្លាមៗដែរចំពោះសំណើជាលាយលក្ខណ៍អក្សរសម្រាប់សុំការធ្វើសេចក្ដីអត្ថាធិប្បាយ។
ទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យមានភាពស្ងៀមស្ងាត់ មុនការវាយបករបស់ខ្លួន ដែលបានរង់ចាំជាយូរមកហើយ។
ក្រសួងកការពារជាតិរុស្ស៊ី ក៏បានបញ្ចេញរូបភាពវីដេអូផងដែរជាអ្វីដែលខ្លួននិយាយថា បានបង្ហាញរថពាសដែកអ៊ុយក្រែនមួយចំនួន នៅក្នុងការបាញ់កម្ទេចចោលនៅលើវាលស្រែ បន្ទាប់ពីរងការវាយប្រហារ។
ក្រសួងនេះ បាននិយាយថា កងកម្លាំងរុស្ស៊ី បានសម្លាប់ទាហានអ៊ុយក្រែន២៥០ នាក់ ព្រមទាំងកម្ទេចរថក្រោះ១៦គ្រឿង យានប្រយុទ្ធទ័ពថ្មើរជើង និងរថពាសដែកប្រយុទ្ធ២១គ្រឿង ៕
