យន្តហោះធុនតូចមួយគ្រឿង ត្រូវបានដេញតាមដោយយន្តហោះចម្បាំង ក្នុងតំបន់ក្រុងវ៉ាស៊ីនតោន មុនពេលធ្លាក់ នៅរដ្ឋ Virginia

2023/06/05 05:06:27 pm        130

អាមេរិក៖ ក្រុមមន្ត្រីបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ចេញយន្តហោះចម្បាំង F-16 ដេញតាមយ៉ាងលឿន ចំពោះយន្តហោះធុនស្រាលមួយ ដោយសារមិនមានឆ្លើយតបរបស់អាកាសយានិក ដែលបានបញ្ជាយន្តហោះបំពានដែនអាកាស ក្នុងតំបន់វ៉ាស៊ីនតោនឌីសី (Washington DC) ហើយក្រោយមកយន្តហោះនោះបានធ្លាក់នៅឯតំបន់ភ្នំ ក្នុងរដ្ឋ Virginia។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះចម្បាំង បានធ្វើឲ្យមានសំឡេងលាន់ឮឡើងនៅពីលើរដ្ឋធានីរបស់សហរដ្ឋអាមេរិក ពេលដេញតាមយន្តហោះ Cessna Citation ដែលបើកខុសផ្លូវ បណ្តាលឲ្យមានការជ្រួលច្រាល់ក្នុងចិត្ត ក្នុងចំណោមប្រជាជន នៅក្នុងតំបន់វ៉ាស៊ីនតោន។

ប្រភពដែលដឹងអំពីបញ្ហានេះ បានប្រាប់ថា មនុស្សបួននាក់ បានជិះលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cessna នោះ ដោយយន្តហោះ Cessna Citation នេះ អាចផ្ទុកអ្នកដំណើរពី៧ទៅ ១២នាក់។ យោងតាមគេហទំព័រតាមដានការហោះហើរ Flight Aware ក្រុមហ៊ុនអាកាសចរណ៍ Cessna ត្រូវបានចុះបញ្ជីនៅក្រុមហ៊ុន Encore Motors នៃទីក្រុង Melbourne រដ្ឋ Florida ។

លោក John Rumpel ដែលជាម្ចាស់ក្រុមហ៊ុន Encore បានប្រាប់សារព័ត៌មានWashington Post ថា កូនស្រីរបស់គាត់ ចៅម្នាក់ និងស្រ្តីអ្នកបម្រើម្នាក់ បានជិះយន្តហោះនោះ។

ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក បានព្យាយាមទាក់ទងជាមួយអ្នកបើកយន្តហោះដែលមិនមានការឆ្លើយតប រហូតដល់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cessna ក្រោយមក បានធ្លាក់នៅជិតឧទ្យានជាតិ George Washington ក្នុងរដ្ឋ Virginia។

យោងប្រភពមួយទៀតដែលដឹងពីបញ្ហានេះបាននិយាយថា យន្តហោះរបស់ Cessna Citation ហាក់ដូចជាកំពុងហោះហើរដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ខណៈដែលមន្ត្រីអាមេរិកម្នាក់ បាននិយាយថា យន្តហោះចម្បាំងមិនមែនជាដើមហេតុ ដែលបណ្តាលឲ្យមានការធ្លាក់នោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm