នគរបាល​អ៊ីស្រាអែល ចាប់ខ្លួន​ជន​ប៉ាឡេស្ទីន​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម ស្របពេល​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង​

2021/05/11 02:05:32 am        76

​អ៊ីស្រាអែល៖ ក្រុម​នគរបាល​អ៊ីស្រាអែល បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករ​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​ពិសិដ្ឋ​ស្ថិត​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម ដែល​ជា​ការ​ប្រឈម​ដាក់គ្នា​ចុងក្រោយ ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ ជិត​ធ្លាក់​ក្នុង​ការ​ផ្ទុះ​ជម្លោះ​។​

​អំពើ​ហិង្សា​នៅ​ជុំវិញ​បរិវេន​ព្រះវិហារ អាល់​-​អាក់​សា បាន​កើតមានឡើង ក្រោយ​ភាព​តានតឹង​រយៈពេល​ជាច្រើន​ថ្ងៃ​រវាង​ជន​ប៉ាឡេស្ទីន និង​ក្រុម​អាជ្ញាធរ​អ៊ីស្រាអែល នៅ​តំបន់​ទីក្រុង​ចាស់ ស្ថិតក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​។​

​ជន​ប៉ា​ឡេ​ស្ទី​ន រាប់រយ​នាក់ និង​មន្ត្រី​នគរបាល​អ៊ីស្រាអែល​រាប់​សិប​នាក់ បាន​រង​របួស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​។ រូបភាព​ពី​ទូរទស្សន៍ Sky News របស់​ចក្រភព​អង់គ្លេស ឃើញ​ក្រុម​នគរបាល​ប្រដាប់​ដោយ​អាវុធ បាន​ចាប់ខ្លួន​ជន​ប៉ា​ឡេ​ស្ទី​ន និង​ចងស្លាបសេក​ផ្ដួល​ទៅលើ​ដី មុន​ពេល​ដឹក​ពួកគេ​ចេញ​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមមន្ត្រី​នគរបាល បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់បែក​ភ្លើង ហើយ​ក្រុម​បាតុករ បាន​ចោល​ដុំថ្ម និង​វត្ថុ​រឹង​ផ្សេងទៀត មកលើ​ក្រុមនគរបាល​។​

​ក្រុម​នគរបាល បាន​និយាយថា ក្រុមបាតុករ បាន​ចោល​ដុំថ្ម​ចេញពី​បរិវេណ​ព្រះវិហារ ចូលទៅ​ផ្លូវ​ជាប់​គ្នា ហើយ​ជន​ប៉ា​ឡេ​ស្ទី​ន បាន​អះអាង​ដែរ​ថា ក្រុមនគរបាល បាន​ចោល​គ្រាប់បែក​ភ្លើង មកលើ​បរិវេន​ព្រះវិហារ អាល់​-​អាក់​សា​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm