ចិនកំពុងជួយជ្រោមជ្រែងលើផ្នែកសណ្ឋាគារ និងការស្រូបយកសក្តានុពលទេសចរណ៍ដល់កម្ពុជា

2023/06/05 09:35:09 pm        192

សៀមរាប៖ ក្រុមហ៊ុនអាកាសចរក្រៅស្រុកមួយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសណ្ឋាគារកម្ពុជា លើកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់នៃកិច្ចដំណើរការអាជីវកម្មឲ្យកាន់តែប្រសើរ និងក៏ជាការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការស្រូបយកភ្ញៀវទេសបរទេសបន្ថែម។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរឡានម៉ី និងសមាគមសណ្ឋាគារកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឡានតុន ក្លជ័ (Lanton Cloud) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះថា ជុំវិញវិស័យសណ្ឋាគារ ខណៈក្នុងវិបត្តិជំងឺកូវីដ ១៩ ​កន្លងមកនេះ សណ្ឋាគារ​នៅកម្ពុជា​បានផ្អាកអាជីវកម្មស្ទើរតែទាំងស្រុង ក្នុងនោះបន្ទាប់ពីស្ថានភាពល្អប្រសើរ វិស័យ​សណ្ឋាគារ​នៅកម្ពុជាក៏បានដំណើរការឡើងវិញជាហូរហែរ ដើម្បីបដិសណ្ឋាកិច្ចសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ស្របពេលវិស័យទេសចរណ៍បានកំពុងកម្រើកឡើងវិញជាបណ្តើរៗផងដែរ។

លោក បន្តថា ស្របពេលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់អំពីវិស័យទេសចរណ៍ ជាពិសេស​ក្រោយពីវិបត្តិជំងឺកូវីដ ១៩ នេះ ក្នុងនោះចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន​អាកាស​ចរឡានម៉ី និងសមាគមសណ្ឋភារកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ នៃការចូលរួមស្តារឡើងវិញលើផ្នែក​សណ្ឋាគារ​ឡើងវិញ និងឲ្យមានទីផ្សារកាន់តែប្រសើរ នេះជាផ្នែកមួយនៃការចូលរួមលើកកម្ពស់​វិស័យសណ្ឋា គារនៅកម្ពុជា ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្រូបយក​ភ្ញៀវទេសចរណ៍បរទេសឲ្យបានកាន់តែច្រើន ​និងក៏ជាការចូលរួមលើកកម្ពស់ដល់សិប្បកម្ម និងសហគ្រាស​ដែលផលិត និងវេចខ្ចប់​បម្រើឲ្យវិស័យទេសចរណ៍ បើកដំណើរអាជីវកម្មឡើងវិញ​ផងដែរ។

សូមបញ្ជាក់ថា ការអនុស្សរណៈនៃការយោគយល់នេះ ភាគីទាំងពីរ ផ្អែកលើវេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិក ឡានតុន ក្លាដ៏ (Lanton Cloud) និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា ក្នុងនោះ សមាគមសណ្ឋាគារ​កម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសីទផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់​របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញ ការសន្សំសំចៃនិងភាពប្រកួតប្រជែង។ លើសពីនេះទៅទៀត Lanton Cloud នឹងបើកដំណើរ​ការផ្នែកកក់​សណ្ឋាគារនៅលើ APP របស់ខ្លួន ដែលមានឈ្មោះថា Lanton Cloud APP ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម ​បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យ​សណ្ឋាគារ ហើយផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកប​ ដោយផាសុកភាព ជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm