ក្រុមអ្នកគាំទ្រមេដឹកនាំប្រឆាំងលោក Alexei Navalny ដែលរិះគន់វិមានក្រឹមឡាំងរាប់សិបនាក់ ត្រូវបានឃុំខ្លួននៅទូទាំងប្រទេសរុស្ស៊ី

2023/06/05 10:16:57 pm        140

ក្រុមឃ្លាំមើលការតវ៉ាបាននិយាយថា កាលពីថ្ងៃអាទិត្យ (៤មិថុនា) នគរបាលរុស្ស៊ីបានចាប់ខ្លួន​មនុស្សជាង ១០០ នាក់ដែលបានដើរដង្ហែតាមផ្លូវ ដើម្បីប្រារព្ធខួបកំណើតអាយុ ៤៧ ឆ្នាំរបស់លោក Alexei Navalny ដែលជាមេដឹកនាំប្រឆាំងដ៏លេចធ្លោបំផុតរបស់ប្រទេសរុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយ OVD-Info បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ១០៩ នាក់ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងចំនួន ២៣ គិតត្រឹមម៉ោង ១០:៤២ នាទីយប់ ម៉ោងនៅទីក្រុងម៉ូស្គូ។ ក្រុមអាជ្ញាធរបានទប់ស្កាត់យ៉ាងពេញ​ទំហឹង​លើការមិនពេញចិត្តនានាចាប់តាំងពីការ​វាយលុក​របស់រុស្ស៊ី លើអ៊ុយក្រែន កាលខែកុម្ភៈឆ្នាំ ២០២២មក ហើយនៅក្នុងទីក្រុងភាគច្រើន​មានមនុស្សមួយក្ដាប់​តូចប៉ុណ្ណោះដែលត្រូវបានឃុំខ្លួន។

លោក Navalny កំពុងជាប់ទោសរួមគ្នារយៈពេលពី ១១ ទៅ ១២ ឆ្នាំពីបទក្លែងបន្លំ និងមើលងាយ​តុលាការលើការចោទប្រកាន់ដែលលោកនិយាយថា ការចោទប្រកាន់ទាំងនោះត្រូវបានប្រឌិត​ឡើង​ដើម្បីបំបិទមាត់លោក។

លោក Navalny ទទួលបានភាព​ល្បីល្បាញ​ដោយសារការ​ហ៊ាន​និយាយចំអកលើ​ការបង្ហាញពី​ឧត្តភាពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងចោទប្រកាន់លោកពីអំពើពុករលួយដ៏ធំនោះ បាននិយាយកាលពីខែមេសាថា ​រឿងក្ដីអំពើភេរវកម្ម "មិនសមទំនង" មួយត្រូវធ្វើឡើងប្រឆាំង​នឹងរូបលោក ដែលរឿងក្តីនេះ​អាចធ្វើឱ្យតុលាការកាត់​ទោសលោកឱ្យជាប់​ពន្ធនាគាររយៈពេល៣០ឆ្នាំ បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm