ក្រសួងផ្លូវដែកឥណ្ឌា ទាមទារការស៊ើបអង្កេតរកដើមចមនៃគ្រោះថ្នាក់រថភ្លើងបុកគ្នា

2023/06/05 10:22:37 pm        90

ក្រសួងផ្លូវដែករបស់ប្រទេសឥណ្ឌាបានផ្តល់អនុសាសន៍ថា ទីភ្នាក់ងារស៊ើបអង្កេតជាន់ខ្ពស់របស់ប្រទេស គួរតែស៊ើបអង្កេតលើការឧបទេវហេតុរថភ្លើងបុកគ្នាដែលបានសម្លាប់មនុស្សយ៉ាងហោច ២៧៥ នាក់នេះ។

រដ្ឋមន្ត្រីក្រសួងផ្លូវដែកលោក Ashwini Vaishnaw បានប្រកាសពីការសម្រេចនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ការស៊ើបអង្កេតដែលដឹកនាំដោយក្រសួងផ្លូវដែកបានចាប់ផ្តើមរួចហើយ ហើយរបាយការណ៍បឋមបាននិយាយថា កំហុសបច្ចេកទេសជាហេតុបង្កឧបទ្ទវហេតុនេះ។

វាមិនច្បាស់ទេថាហេតុអ្វីបានជាក្រុមប្រឹក្សាផ្លូវដែកដែលជាស្ថាប័នធ្វើការសម្រេចកំពូលរបស់ក្រសួង បានផ្តល់អនុសាសន៍ឱ្យមានការស៊ើបអង្កេតដាច់ដោយឡែកដោយការិយាល័យស៊ើបអង្កេតកណ្តាល (CBI) ខណៈដែលការស៊ើបអង្កេតផ្សេងៗទៀតបានចាប់ផ្តើមរួចមកហើយនោះ។

ការិយាល័យ CBI ស៊ើបអង្កេតលើមូលហេតុឧក្រិដ្ឋកម្មកម្រិតកម្រិតធ្ងន់ រួមទាំងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ និងឃាតកម្ម។

លោក Vaishnaw បាននិយាយកាលពីថ្ងៃអាទិត្យថា "មូលហេតុជាដើមចម" នៃគ្រោះថ្នាក់នេះ និងអ្នកទទួលខុសត្រូវចំពោះ "អំពើឧក្រិដ្ឋកម្ម" ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ។

លោកបានបន្ថែមថា “បម្លាស់ប្តូរការប្រទាក់គ្នាតាមប្រព័ន្ធអេឡិចត្រូនិក” គឺទំនងជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់នេះ។ រដ្ឋមន្ត្រីរូបនេះ បានជំរុញឲ្យប្រជាពលរដ្ឋរង់ចាំរបាយការណ៍ចុងក្រោយពីរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm