ក្រុមជនជាតិដើមភាគតិចបានប្រមូលផ្តុំគ្នានៅទីក្រុងសាវ ប៉ូឡូ ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (៤ មិថុនា) ដើម្បីតវ៉ានឹងសេចក្ដីស្នើច្បាប់រឹតបន្តឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សមាជិកនៃសហគមន៍ជនជាតិដើមភាគតិចចំនួន ១៦ ក្រុមបានដើរដង្ហែក្នុងទីក្រុងសាវ ប៉ូឡូ ដើម្បីតវ៉ានឹងសេចក្ដីស្នើច្បាប់មាត្រាទី៤៩០ ហាមប្រាមការទទួលស្គាល់ដីធ្លីជនជាតិដើមភាគតិច ដែលមិនត្រូវបានកាន់កាប់ក្នុងសម័យកាលរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីល ត្រូវបានអនុម័តក្នុងឆ្នាំ ១៩៨៨ ជាប្រការមួយ ដែលគេស្គាល់ថាការកំណត់តាមសម័យកាលដ៏ជាក់លាក់។
បញ្ហានៃការទទួលស្គាល់ដីធ្លីកុលសម្ព័ន្ធក៏ត្រូវបានតុលាការកំពូលពិនិត្យផងដែរ។ ទោះបីជាសំណើច្បាប់ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី ៣០ ខែឧសភា មិនប៉ះពាល់ដល់ការទទួលស្គាល់សិទ្ធិដីធ្លីនាពេលបច្ចុប្បន្នក៏ដោយ តែវាអាចប៉ះពាល់ដល់ដីធ្លីរាប់រយកន្លែងដែលកំពុងស្ថិតក្រោមការវាយតម្លៃ។
ចំណាត់ការនេះត្រូវបានគេមើលឃើញដោយក្រុមអ្នកបរិស្ថាន និងអ្នកតស៊ូមតិសិទ្ធិមនុស្សថា ជាជំហានថយក្រោយ បន្ទាប់ពីសម្ពាធយ៉ាងខ្លាំងពីមានការសម្របសម្រួលសម្រាប់ វិនិយោគកសិកម្ម។
ក្រុមជនជាតិភាគតិចផ្សេងៗគ្នាប្រហែល ៣០០ក្រុមរស់នៅលើទឹកដី ៧៣០ទីតាំង ដែលពួកគេចាត់ទុកជាទឹកដីដូនតារបស់ខ្លួនភាគច្រើនស្ថិតនៅក្នុងព្រៃអាម៉ាហ្សូន។
សំណើច្បាប់នេះនៅតែត្រូវការការអនុម័តនៅក្នុងព្រឹទ្ធសភា ហើយចុះហត្ថលេខាដោយ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ។ លោកអាចប្រើសិទ្ធិវ៉េតូសំណើច្បាប់នេះបាន ប៉ុន្តែក៏ប្រហែលជាមានការគាំទ្រនៅក្នុងសភាឲ្យបដិសេធសំណើច្បាប់នេះផងដែរ៕
