
ភ្នំពេញ៖ លោក ជំទាវ សុភ័គ្គ ថាវី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់និរោធ និងសង្កាត់ព្រែកថ្មី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស និងចុះផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋនៅភូមិកោះក្របី និងកោះក្របី១ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពី រាជធានីភ្នំពេញ។
ថ្លែងប្រាប់ទូរទស្សន៍ BTV នាគ្រានោះលោកជំទាវ សុភ័គ្គ ថាវី បានលើកឡើងថា គោលបំណង ដែលលោកជំទាវ និងក្រុមការងារចុះដល់មូលដ្ឋាននាពេលនេះ គឺដើម្បីរំលឹក និងធ្វើការផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយរបស់គណបក្ស និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការចងចាំនូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបានអំពាវនាវដល់ពួកគាត់ឲ្យបន្តផ្តល់ទំនុកចិត្ត ដល់ថ្នាក់ដឹកនាំគណបក្សបន្តទៀត ខណៈមានគណបក្សប្រជាជនកម្ពុជាគឺសុខសន្តិភាព និងការ អភិវឌ្ឍគ្រប់វិស័យ។
ជាមួយគ្នានោះដែរ លោកជំទាវ សុភ័គ្គ ថាវី ក៏បានអំពាវនាវដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយកុំភ្លេចបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី ១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរដើម្បីបន្តគាំទ្រសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត៕ អត្ថបទបាន ចក់







