
មន្ត្រីអប់រំក្នុងតំបន់ បាននិយាយ កាលពីថ្ងៃអាទិត្យថា ក្មេងស្រីជិត ៨០នាក់ បានពុល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងការបង្កភាពចលាចលដាច់ដោយឡែកពីគ្នាចំនួន ២ករណី នៅសាលាបឋមសិក្សារបស់ពួកគេ នៅប្រទេសអាហ្គានីស្ថាន ភាគខាងជើង។ វាត្រូវបានគេគិតថាជាលើកដំបូងនូវការវាយប្រហារបែបបំពុលប្រភេទនេះ ដែលបានកើតឡើងចាប់តាំងពីក្រុមតាលីបង់ដណ្តើមអំណាចក្នុងខែសីហា ឆ្នាំ២០២១ ហើយបានចាប់ផ្តើមការបង្ក្រាបរបស់ពួកគេលើសិទ្ធិនិងសេរីភាពរបស់ស្ត្រីនិងក្មេងស្រីអាហ្វហ្គានីស្ថាន។
ក្មេងស្រីត្រូវបានហាមឃាត់ពីការសិក្សាអប់រំមិនឲ្យហួសពីថ្នាក់ទី៦ រួមទាំងនៅសាកលវិទ្យាល័យ ហើយស្ត្រីត្រូវបានហាមឃាត់ពីការងារភាគច្រើន និងឱកាសនានាក្នុងវិស័យសាធារណៈ។
មន្ត្រីផ្នែកអប់រំ បាននិយាយថាអ្នកដែលបានរៀបចំផែនការបំពុលមានការគុំកួនផ្ទាល់ខ្លួន ប៉ុន្តែពុំបាននិយាយលម្អិតនោះទេ។ ការវាយប្រហារដោយបំពុលបានកើតឡើង នៅខេត្ត Sar-e-Pul កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
លោក Mohammad Rahmani ដែលដឹកនាំមន្ទីរអប់រំខេត្ត បាននិយាយថា សិស្សស្រីជិត៨០នាក់ បានពុលនៅក្នុងស្រុក Sangcharak ។ លោកនិយាយថា សិស្ស៦០នាក់ បានពុលនៅសាលារៀន Naswan-e-Kabod Aab និង១៧នាក់ផ្សេងទៀតពុលនៅសាលារៀន Naswan-e-Faizabad ។
លោកបានប្រាប់សារព័ត៌មាន AP ថា សាលាបឋមសិក្សាទាំងពីរនេះ ស្ថិតនៅជិតគ្នា ហើយត្រូវបានដាក់គោលដៅសាលារៀនបន្តបន្ទាប់គ្នា។ យើងបាននញ្ជូនសិស្សទៅកាន់មន្ទីរពេទ្យ ហើយពេលនេះពួកគេស្ថិតក្នុងស្ថានភាពប្រសើរ។
