កម្ពុជាត្រូវការកំលាំងមួយដ៏ខ្លាំងក្នុងវិស័យសាធារណៈ ដើម្បីរុញនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើន​

2023/06/06 02:56:01 am        26

​ភ្នំពេញ​៖ កម្ពុជា​ត្រូវការ​កំលាំង​មួយ​ដ៏​ខ្លាំង នៅក្នុង​វិស័យ​សាធារណៈ ដើម្បី​ទប់ទល់​នូវ​រាល់​ការលំបាក​ដែល​កំពុង​កើតឡើង ក្នុង​គោលដៅ​នាំ នាវា​កម្ពុជា​ឆ្ពោះទៅរក​ការរីកចម្រើន ដោយមាន​ចីរភាព​ក្នុងការ​អភិវឌ្ឍន៍ សម្រាប់​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​ខ្ពស់​។​

​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​, រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​នៅ ក្នុង​សិក្ខាសាលា​ស្តីពី​ការចែករំលែក​បទពិសោធ​ន៍​នៃ​ការ​គ្រប់​ថវិកា​សមិទ្ធិ​កម្ម​នៃ​ប្រទេស​បារាំង​, ការរៀបចំ​វេទិកា (​ការអនុវត្ត​ថវិកា និង ការតាមដាន​និង​ការវាយតម្លៃ នៅ​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះ​ថា បច្ចុប្បន្ន​ពិភពលោក​កំពុង​បញ្ហា​ធំៗ​ជាច្រើន​ដូចជា បញ្ហា​ភូមិ សាស្ត្រ​នយោបាយ​, បញ្ហា​នៃ​ការ​បាក់បែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច​, ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​, បញ្ហា​អាកាសធាតុ និង​បញ្ហា​ផ្សេងៗ​ទៀត បាន​បង្កើតជា​សម្ពោធ និង​បញ្ហា​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា​។

ដូច្នេះ​កម្ពុជា​ពិតជា​ត្រូវការ​នូវ​កំលាំង​មួយ​ដ៏​ខ្លាំង​ក្នុង​វិស័យ​សាធារណៈ ដើម្បី​ទប់ទល់ និង​ជម្នះ​បាន​នូវ​ការលំបាក​ទាំងអស់នេះ​។​ ឯកឧត្តម បន្តថា ជាក់ស្តែង​សិក្ខាសាលា​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច តាមរយៈ​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងនោះ​កម្ពុជា​ចង់ឃើញ​វិស័យ​ធា​រណៈ​មួយ​រឹងមាំ ខ្លាំង និង​ជា​ឧបករណ៍​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ មិន​ថា​នយោបាយ​, សេដ្ឋកិច្ច​, សង្គម ឬ​បញ្ហា​គ្រោះថ្នាក់​ធម្មជាតិ ឬ​ផ្សេងៗ​ទៀត​ដែល​កើត ឡើង​ក្នុង​សកល​ភា​បូ​ប​នីយកម្ម​បច្ចុប្បន្ន​។

ដូច្នេះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​យើង​កំពុង​រៀនសូត្រ​នៅពេលនេះ គឺជា​ការត្រួសត្រាយ និង​តម្រង់ ទិស​ទៅរក​ការអភិវឌ្ឍន៍​។​​ឯកឧត្តម វ​ង្សី វិស្សុត បញ្ជាក់ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​រឹងមាំ​បាន ពិតណាស់​យើង​យ​ត្រូវការ​ក្របខណ្ឌ​ច្បាប់ លិ​ខិ​បទដ្ឋាន​ល្អ ឆ្លើយតប មាន​តម្លាភាព និង​ម្ខាង​ទៀត​គឺ​សមត្ថភាព​របស់​មន្ត្រីរាជកា​រ​។ ដូច្នេះ​តាមរយៈ​នៃ​ការចែករំលែក​បទពិសោធ​ន៍ ការ​គ្រប់​ថវិកា​សមិទ្ធិ​កម្ម​នៃ​ប្រទេស​បារាំង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដល់​មន្ត្រីរាជការ ក្នុងការ​ពង្រីក​ខ្លួន និង​ចំណេះដឹង​លើ វិស័យ​សាធារណ ដើម្បី​ធានា​ប្រសិទ្ធភាព តម្លាភាព និង​ចីរភាព​ថវិកា​ក្នុង​គោលដៅ​បម្រើ​ដល់​ការអភិវឌ្ឍន៍​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm