សម្តេចតេជោចេញបទបញ្ជាបន្ទាន់ឲ្យបញ្ជូនកម្លាំងទៅបង្រ្កាបជនខិលខូចដែលលួចទន្រ្ទានដីរដ្ឋដោយមិនលើកលែង

2023/06/06 04:20:49 am        699

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាយ៉ាងដាច់ណាត់ដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការទប់ស្កាត់ជាបន្ទាន់​ចំពោះជនខិលខូចដែល​លួចកាប់​ទន្ទ្រាន​ព្រៃដើម្បីយកដីរដ្ឋ ខណៈរាជរដ្ឋាភិបាលកំពុងជាប់រវល់មមាញឹកទាក់ទងនឹងកិច្ចការងារបោះឆ្នោតនោះ។

សារពិសេសតាមរយៈតេលេក្រាម នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចសូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយ ដែលបំពានច្បាប់​(ទន្ទ្រានព្រៃយកដីរដ្ឋ)​ទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់ ខណៈរឿងនេះមិនអាចលើកលែង និងយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយភាគីពាក់ព័ន្ធទាំង​អស់ត្រូវធ្វើកិច្ចការ​នេះដើម្បី​ការពារនូវធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋជាដើម។

សម្តេចបានសង្កត់ធ្ងន់ទៀតថា«យើងមិនអាចយោគយល់ចំពោះសកម្មភាពណាដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយខ្ញុំក៏សូមអំពាវនាវអ្នកមានអំណាច និងមានប្រាក់ដែលឈរពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចដើម្បីទៅទន្រ្ទានយកដីរដ្ឋ ឲ្យដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមាន​ការស្រាវជ្រាវរកឃើញថាមានការពាក់ព័ន្ធជាប់ជាមួយនឹងមន្រ្តីណា ឬអ្នកប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ»។

សម្តេចតេជោ បានបន្ថែមទៀតថា«ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់​បញ្ជូនកម្លាំងដើម្បីបង្រ្កាបនូវភាពអនាធិបតេយ្យ ក្នុងការកាប់ទន្រ្ទានយកដីរដ្ឋ ដីព្រៃ កាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លី ដោយត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនត្រូវពន្យាពេល ហើយកិច្ច ការងារនេះត្រូវធ្វើដូចជាភ្លៀងរលឹម មិនអាចឲ្យកើតឡើងងើបឡើងសាជាថ្មី ដើម្បីបំផ្លាញ់ព្រៃឈើ និងដីធ្លី របស់រដ្ឋនោះឡើយ»។

តាមរយៈសារសំឡេងនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវយ៉ាងទទួចដល់បងប្អូន​ប្រជាពលរដ្ឋទំាងអស់ សូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋឲ្យសោះ ដោយករណីនេះរាជរដ្ឋាភិបាល​នឹងចាត់វិធាន​ការក្តៅដោយគ្មានការលើកលែងនោះឡើយ៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm