ច្រកសមុទ្រតៃវ៉ាន់៖ នាវាចិនបើកកាត់ពីមុខនាវាពិឃាដអាមេរិក

2023/06/06 04:47:52 am        194

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ចេញវីដេអូនៃអ្វីដែលខ្លួនហៅថា «អន្តរកម្មមិនមានសុវត្ថិភាព» ជាមួយនាវាចម្បាំងចិន ដែលនាវាចិនបានបើកកាត់ពីមុខនាវាអាមេរិក ក្នុងចម្ងាយ ១៥០យ៉ាដ (ប្រមាណជា ១៣៧ម៉ែត្រ)។

យោធាសហរដ្ឋអាមេរិកបាននិយាយថា នាវាពិឃាតរបស់ខ្លួន USS Chung-Hoon ក៏ដូចជានាវាចម្បាំងកាណាដា កំពុងធ្វើការឆ្លងកាត់តាមទម្លាប់ នៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប នាពេលនោះ ហើយនៅក្នុងវីដេអូ អាចមើលឃើញថា នាវាចិនកំពុងបើកឆ្លងកាត់ផ្លូវរបស់នាវាពិឃាដ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបន្ថយល្បឿន ដើម្បីបញ្ចៀសការប៉ះទង្គិច។

មេបញ្ជាការកងទ័ពជើងទឹកកាណាដា លោក Paul Mountford បានឃើញហេតុការណ៍នេះដោយផ្ទាល់ភ្នែក ដោយលោកបាននិយាយថា៖ «ការដែលគេប្រកាសតាមវិទ្យុ មុនពេលមានសកម្មភាពនេះ វាបញ្ជាក់យ៉ាងច្បាស់ថា ជាចេតនា។ ការបើកពត់ពេនចូលមកកៀកគ្នាចម្ងាយ ១៥០យ៉ាដ (ប្រមាណជា ១៣៧ម៉ែត្រ) គឺគួរឲ្យខ្លាចណាស់ ហើយយើងមិនចង់នៅជិតនាវាផ្សេងទៀតទេ ព្រោះមានអ្វីៗច្រើនណាស់ ដែលអាចគណនា ហើយយើងពិតជាអាចមានការប៉ះទង្គិចគ្នា»។

យោធារបស់ប្រទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះសមយុទ្ធរួមគ្នានេះ ហើយនៅថ្ងៃចន្ទនេះ ទីក្រុងប៉េកាំង បាននិយាយថា នាវារបស់ខ្លួន បានធ្វើប្រតិបត្តិការ ដោយស្របច្បាប់ និងលក្ខខណ្ឌសុវត្ថិភាព។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិតៃវ៉ាន់ បានអំពាវនាវឲ្យចិនគោរពសិទ្ធិនៃសេរីភាព ក្នុងការធ្វើនាវាចរណ៍។ ហេតុការណ៍នេះកើតឡើង ក្នុងខណៈដែលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានបន្ទោសគ្នាទៅវិញទៅមកដែលមិនព្រមរៀបចំឲ្យមានការពិភាក្សាផ្នែកយោធា។ ភាពតានតឹង រវាងប្រទេសទាំងពីរ ជុំវិញបញ្ហាពាណិជ្ជកម្ម បញ្ហាតៃវ៉ាន់ និងបញ្ហានៃការវាយលុករបស់រុស្ស៊ី បានកើនឡើងកាន់តែខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm