សហភាពអឺរុប៖ តំណាងជាន់ខ្ពស់របស់សហភាពអឺរុបទទួលបន្ទុកគោលនយោបាយបរទេស និងសន្តិសុខ បាននិយាយបែបនេះ ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីរូបលោក បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នៅថ្ងៃចុងក្រោយនៃកិច្ចសន្ទនា Shangri-La ក្នុងជំនួបកម្រិតខ្ពស់ទ្វេភាគីដ៏គួរឲ្យភ្ញាក់ផ្អើលរវាងគណៈប្រតិភូទាំងពីរ។

ប្រមុខការទូតសហភាពអឺរុប បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងប៉េកាំង ដើរតួនាទីបញ្ចប់សង្គ្រាមអ៊ុយក្រែនបាន ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួនលើទីក្រុងមូស្គូ។លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរុប ទទួលបន្ទុកគោលនយោបាយបរទេសនិងសន្តិសុខ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នៅថ្ងៃចុងក្រោយនៃកិច្ចសន្ទនា Shangri-La ក្នុងជំនួបកម្រិតខ្ពស់ទ្វេភាគីដ៏គួរឲ្យភ្ញាក់ផ្អើលរវាងគណៈប្រតិភូទាំងពីរ។ នេះជាលើដំបូងដែលភាគីទាំងពីរ បានជួបទល់មុខគ្នា បន្ទាប់ពីលោកឧត្តមសេនីយ៍ Li បានទទួលតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីពីរខែកន្លងទៅ។

លោក Borrell បានប្រាប់អ្នកសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីជំនួបនោះថា" ប្រទេសចិនមានឥទ្ធិពលខ្លាំងលើប្រទេសរុស្ស៊ី។បើមានអ្នកណាម្នាក់ប្រាប់លោកប្រធានាធិបតី Putin ថាអ្នកបានសាងកំហុសធំធេងណាស់ ប្រសិនបើនរណាម្នាក់អាចនិយាយបែបនោះទាំងមានឥទ្ធិពលខ្លាំងជាមួយលោក Putin ...ហើយអ្នកនិយាយនោះគឺចិនពុំមែនខ្ញុំទេ"។ដោយត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសសិង្ហបុរី កិច្ចសន្ទនា Shangri-La គឺជាកិច្ចប្រជុំកំពូលសន្តិសុខដ៏ធំបំផុតប្រចាំតំបន់អាស៊ី ជាទីដែលបណ្តារដ្ឋមន្ត្រីការពារជាតិរបស់ពិភពលោកមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរទស្សនៈទាំងក្នុងកិច្ចប្រជុំជាសាធរណៈទាំងកិច្ចប្រជុំបិទទ្វារ។កិច្ចប្រជុំឆ្នាំនេះត្រូវបានបង្ហាញពីលក្ខណៈខុសប្លែកដោយការបដិសេធរបស់លោកឧត្តមសេនីយ៍Li មិនព្រមជួបជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin។គណៈប្រតិភូចិន បាននិយាយថា ការច្រានចោលនូវការអញ្ជើញពីអាមេរិកដោយសារតែការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌របស់ទីក្រុងវ៉ាស៊ីនតោនលើលោកឧត្តមសេនីយ៍ Li កាលពីឆ្នាំ២០១៨ ដោយជាប់ព័ន្ធនឹងប្រទេសចិនដែលទិញគ្រឿងយុទ្ធោបករណ៍ពីប្រទេសរុស្ស៊ីនាកាលនោះ។
លោកបាននិយាយថា សហភាពអឺរុប មិនចង់ជ្រៀតជ្រែកកិច្ចការរបស់ប្រទេសចិនទេ និងថា"គោលនយោបាយចិនតែមួយនៅតែមានន័យសម្រាប់យើងគឺថាកោះតៃវ៉ាពុំមែនជារដ្ឋឯករាជ្យមានលក្ខណៈពេញលេញនោះទេ"៕