ឥណ្ឌា៖ ដោយធ្វើដំណើរយឺតៗនៅលើផ្លូវដែកដែលបានជួសជុលរួច កាលពីថ្ងៃចន្ទរថភ្លើងជាច្រើនគ្រឿងបានចាប់ផ្តើមឆ្លងកាត់ទីតាំងឧបត្តិហេតុរថភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅប្រទេសឥណ្ឌាក្នុងរយៈពេលជា២ទសវត្សរ៍កន្លងទៅនេះ និងកំពុងមកដល់ជិតស្ថានីយ៍ Bahanaga Bazar ។
បុគ្គលិកអយស្ម័យយាន នៅសា្ថនីយ៍តូចមួយនេះ ដែលភ្លាមៗនោះស្ថិតក្រោមចាប់អារម្មណ៍ជាលក្ខណៈសកល បន្ទាប់ពីឧបត្តិហេតុដ៍រន្ធត់នេះ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៨៨នាក់ ស្លាប់ កំពុងធ្វើការជួសជុលផ្លូវរថភ្លើងខូច និងបន្តប្រតិបត្តិការផ្លូវរថភ្លើងជាធម្មតាវិញ។

គ្រោះមហន្តរាយរថភ្លើង បានកើតឡើងកាលពីថ្ងៃសុក្រទី២ ខែមិថុនា នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថភ្លើងដឹកទំនិញនៅមួយកន្លែង បានធ្លាក់ចេញពីផ្លូវនិងបានបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតក្នុងទិសដៅផ្ទុយគ្នា នៅក្បែរស្រុក Balasore នៅរដ្ឋOdisha ភាគខាងកើត។ បន្ទាប់ពីកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និងបោសសម្អាត ព្រមទាំងជួសជុលផ្លូវដែក រថភ្លើងបានបន្តរត់លើកំណាត់ផ្លូវនេះចាប់តាំងពីយប់ថ្ងៃអាទិត្យ។ រថភ្លើងជាច្រើនគ្រឿងកំពុងឆ្លងកាត់យ៉ាងយឺតៗទូរថភ្លើងខូច និងធ្លាក់ចេញពីផ្លូវ ខណៈការងារជួសជុល បានបន្តនៅផ្នែកចំហៀងនៃផ្លូវរថភ្លើង។
ការសើបអង្កេតបឋម បានបញ្ជាក់ថា រថភ្លើង Coromandel Express កំពុងធ្វើដំណើរទៅកាន់ភាគខាងត្បូង ទៅកាន់ទីក្រុង Chennai ពីទីក្រុងKolkata បានធ្លាក់ចេញពីផ្លូវរត់ ហើយចូលទៅផ្លូវកែងរង្វង់ ជាផ្លូវម្ខាងទៀត ត្រូវបានប្រើប្រាស់ដើម្បីចតរថភ្លើងក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបុកជាមួយរថភ្លើងដឹកទំនិញដែលឈប់នៅមួយកន្លែង៕
