រុស្ស៊ី់៖ រុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានរារាំងការវាយលុករបស់អ៊ុយក្រែនដ៏សំខាន់មួយទៀតនៅតំបន់ Donetsk ដោយធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈអ៊ុយក្រែនសាទរចំពោះវឌ្ឍនភាពក្នុងការប្រយុទ្ធនៅភាគខាងកើត ទោះបីជាមិនច្បាស់ថាតើបង្ហាញពីការចាប់ផ្តើមនៃការវាយបករបស់អ៊ុយក្រែនដែលរំពឹងទុកជាយូរមកហើយក៏ដោយ។ កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ីបាននិយាយថា កងកម្លាំងអ៊ុយក្រែនកាលពីចុងសប្តាហ៍បានចាប់ផ្តើមការវាយលុកដ៏ធំមួយនៅតំបន់ភាគខាងត្បូងនៃតំបន់ Donetsk ដែលខ្លួនក៏បានរារាំងបានសម្រេចផងដែរ។

ក្រុមមន្ត្រីអ៊ុយក្រែនមិនបាននិយាយពីយុទ្ធនាការថ្មីដ៏ទូលំទូលាយណាមួយឡើយ ទោះបីជានៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃចន្ទក៏ដោយ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy មានភាពស្រពិចស្រពិលដោយសាទរ"ព័ត៌មានដែលយើងកំពុងរង់ចាំ" និងការឆ្ពោះទៅមុខនៅទីក្រុង Bakhmut ក្នុងតំបន់Donetsk ។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន ជាអ្វីដែលវិមានក្រឹមឡាំងរំពឹងថាជាប្រតិបត្តិការដ៏ឆាប់រហ័ស ប៉ុន្តែកងកម្លាំងរបស់ខ្លួនបានរងបរាជ័យជាបន្តបន្ទាប់ និងបានប្រមូលផ្តុំឡើងវិញនៅភាគខាងកើតរបស់ប្រទេសនេះ។

ទាហានរុស្ស៊ីរាប់ម៉ឺននាក់នាក់ បានជីកលេនដ្ឋាននៅរដូវរងា ដោយឡោមព័ទ្ធទីក្រុង Bakhmut រយៈពេលជាច្រើនខែ និងត្រៀមសម្រាប់ការវាយបកពីអ៊ុយក្រែន ក្នុងការព្យាយាមកាត់ផ្ដាច់ស្ពានឆ្លងកាត់ ដែលហៅថាស្ពានដីគោករបស់ទាហានរុស្ស៊ីតភ្ជាប់ទៅកាន់ឧបទ្វីបគ្រីម៉េ (Crimea។
សេចក្ដីថ្លែងការណ៍ចុងក្រោយបំផុតរបស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើឲ្យអ៊ុយក្រែន បាត់បង់កងទ័ពយ៉ាងច្រើន ក្នុងការវាយប្រហារនោះ និងបានកម្ទេច រថក្រោះ២៨គ្រឿង រួមទាំងរថក្រោះប្រយុទ្ធដ៏សំខាន់ ឡេភើត ៨គ្រឿង និង រថពាសដែកចំនួន១០៩គ្រឿង ។ ក្រសួងនេះ បាននិយាយថាអ៊ុយក្រែន បានបាត់បង់ទាហានសរុបប្រមាណ ១.៥០០នាក់៕