កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យអគ្គិសនី មានអានុភាពជិត ២០០០ មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបតាមតម្រូវការនៃការរីកចម្រើន

2021/05/11 02:49:12 am        19

ភ្នំពេញ៖កម្ពុជាកំពុងចាប់ផ្តើមសាងសង់គម្រោងអគ្គិសនីធំៗចំនួន ៥ កន្លែង ដែលមានអនុភាពថាមពលសរុប ១ ៩៧៥ មេហ្កាវ៉ាត់ ក្នុង​នោះក្រោយពីសាងសង់រួច គម្រោងទាំងនេះ នឹងដាក់ចូលក្នុងបណ្តាញជាតិឲ្យប្រើប្រាស់ជាផ្លូវការជាបន្តបន្ទាប់ ដើម្បីឆ្លើយ​តប​តាម​តម្រូវ​ការនៃការរីកចម្រើននៅកម្ពុជា ។


ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានថ្លែង​ប្រាប់​ភ្នាក់​ងារ​អ្នក​យក​ព័ត៌​មាន BTV ស្តីពីគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនីថ្មីៗនៅកម្ពុជា នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះថា ពាក់​ព័ន្ធ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី នៅក្នុងអណត្តិនេះ, កម្ពុជានឹងមានការអភិវឌ្ឍន៍វិស័យអគ្គិសនីធំៗចំនួន៥ កន្លែង ចំណែកការអភិឌ្ឍន៍វារីអគ្គិសនី យើង​មានក្រុមហ៊ុនចំនួនពីរ ក្នុងនោះក្រុមហ៊ុន Cambodian Tatay Hydropower ដែលកំពុងសាងសង់គម្រោងតាតៃលើ មាន​អនុ​ភាព ១៥០ មេហ្គាវ៉ាត់ ក្រោយសាងសង់រួច និងដាក់បញ្ចូលបណ្តាញជាតិនៅឆ្នាំ២០២៣ ។ ចំណែកគម្រោង​វារី​អគ្គិ​សនី​ស្ទឹង​ពោធិ៍សាត់​១ កំពុងចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន SPHS Cambodia Co. Ltd., ដោយមានអនុភាព ៨០ មេហ្គាវ៉ាត ក្រោយ​សាង​សង់​រួច គឺគ្រោងដាក់បញ្ចូលក្នុងបណ្តាញជាតិ នៅឆ្នាំ ២០២៦ ផងដែរ។

ចំពោះរោងចក្រក្រៅពីវារីអគ្គិសនី កម្ពុជាមានរោងចក្រអគ្គិសនីដុតធ្យូងថ្មចំនួន ៣ ផ្សេងៗទៀត ក្នុងនោះក្រុមហ៊ុន China Huadain មានអនុភាព ៧០០ មេហ្គាវ៉ាត កំពុងសាងសង់ ហើយក្រោយពីសាងសង់រួច គ្រោងភ្ជាប់ចូលបណ្តាញជាតិ នៅឆ្នាំ ២០២២ មួយលើក និងឆ្នាំ ២០២៣ បន្ថែមទៀត ។ ចំណែកគម្រោងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានអនុភាព ៧០០ មេហ្គាវ៉ាត នៅ​បុទុម​សាគរ គ្រោងភ្ជាប់ចូលបណ្តាញជាតិ នៅឆ្នាំ ២០២៤ ចំនួន ៣៥០ មេហ្គាវ៉ាត និងនៅឆ្នាំ ២០២៥ ចំនួន ៣៥០ មេហ្គាវ៉ាត ។ ដោយឡែកក្រុមហ៊ុនរបស់ឧកញ៉ា វិញហួរ មានអនុភាព ៧០០ មេហ្គាវ៉ាត ដោយគ្រោងភ្ជាប់ចូលបណ្តាញជាតិចំនួន ២ លើក​ផង​ដែរ គឺនៅឆ្នាំ ២០២២ និង ២០២៣ ខាងមុខនេះ ។

ឯកឧត្តម បន្តឲ្យដឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យថាមពលធំៗទាំងនេះ, នៅក្នុងដំណាក់កាលនេះដែរ កម្ពុជានៅ​មាន​គម្រោង សាងសង់ថាមពលពីសូឡាចំនួន ២ ផ្សេងទៀត ក្នុងនោះក្រុមហ៊ុន Prime Road មានអនុភាព ៦០ មេហ្គាវ៉ាត និង​គម្រោង​សាងសង់របស់ក្រុមហ៊ុន Green Sustainable Ventrue ចំនួន ២០ មេហ្គាវ៉ាត ដោយគ្រោងភ្ជាប់ចូល​បណ្តាញ​ជាតិ​នៅ​ចុង​ឆ្នាំ ២០២១ នេះ។ ជុំវិញនិងការអភិវឌ្ឍន៍អគ្គិសនីខាងលើ ក្រសួងរ៉ែ និងថាមពល គឺមានផែនការដាក់ចូល​បណ្តាញ​ជាតិ​ជាបន្ត​បន្ទាប់ ដើម្បីជម្រុញឲ្យស្របទៅតាមផែនការអភិវឌ្ឍន៍ថាមពល និងការរីកច្រើននៅកម្ពុជា ។

សូមបញ្ជាក់ថា៖ ក្នុងពេលកន្លងមកនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា ការ​ផ្គត់​ផ្គង់​អគ្គិសនី ក្នុងនៅកម្ពុជា មានទំហំសរុបជាង ៣ ពាន់មេហ្គាវ៉ាត់ ក្នុងនោះការជួបបញ្ហាវិបត្តិជម្ងឺកូវីដ-១៩ នេះ ការ​ប្រើប្រា​ស់​អគ្គិ​សនី​បានធ្លាក់ចុះយ៉ាងខ្លាំង, ជាពិសេសនៅពេលយប់ ចំនួននៃការប្រើប្រាស់អគ្គិសនីបានបន្តធ្លាក់ចុះកាន់តែទាប ដែលបញ្ហាទាំង​នេះ ជាកក្តាធ្វើឲ្យចំណូលពីការលក់អគ្គសនីបានធ្លាក់ចុះ ៕

 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm