បារាំង៖ ក្រុមសហជីពបារាំង នឹងរៀបចំការតវ៉ាលើកទី១៤នៅថ្ងៃអង្គារនេះ ប្រឆាំងទៅនឹងផែនការរដ្ឋាភិបាល ក្នុងការដំឡើងអាយុចូលនិវត្តន៍ពីអាយុ ៦២ ដល់ ៦៤ ឆ្នាំ នូវអ្វីដែលអាចជាការប៉ុនប៉ងចុងក្រោយដើម្បីដាក់សម្ពាធលើក្រុមតំណាងរាស្ត្រឲ្យដកច្បាប់មួយដែលបានកត់ត្រាចូលក្នុងសៀវភៅច្បាប់រួចទៅហើយ។

ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការបង្ខំកំណែទម្រង់តាមរយៈអំណាចរដ្ឋធម្មនុញ្ញពិសេសដែលបានរុញឲ្យមានការតវ៉ាប្រកបដោយកំហឹង នៅរដូវស្លឹកឈើលាស់ នេះ ប៉ុន្តែបញ្ហានេះ បានស្ងៀមស្ងាត់នៅតាមរបៀបវារៈបណ្ដាញផ្សព្វផ្សាយដែលបង្កការលំបាកកាន់តែខ្លាំងសម្រាប់ក្រុមសហជីពក្នុងការកៀរគរមនុស្សដើម្បីធ្វើសកម្មភាព។
មេដឹកនាំថ្មីរបស់ក្រុមសហជីពប្រកាន់តឹង CGT លោកស្រី Sophie Binet បាននិយាយនៅតាមទូរទស្សន៍ BFM TV ថា ការតវ៉ានានា ត្រូវបានធ្វើឡើងរយៈពេល៦ខែមកហើយ ជារយៈពេលដ៏យូរមិនធ្លាប់មាន។ មានគ្រោះថ្នាក់ច្រើន ប៉ុន្តែក៏ហត់នឿយដែរ ដោយលោកស្រីបន្ថែមថា អ្នកចូលរួមការធ្វើកូដកម្មទាំងឡាយ មានអារម្មណ៍ថា ប៉ះពាល់ដល់ការចំណាយ។

ក្រុមអាជ្ញាធរបាននិយាយថា គេរំពឹងថា មនុស្សចន្លោះពី៤០ម៉ឺនទៅ៦០ម៉ឺននាក់ នឹងចូលរួមការតវ៉ាទូទាំងប្រទេសបារាំង ដែលនឹងធ្លាក់ចុះពីចំនួនជាង១លាននាក់ ដែលធ្លាប់បានចូលរួមក្បួនតវ៉ានានា ប្រឆាំងនឹងកំណែងទម្រង់អាយុចូលនិវត្តន៍កាលពីដើមឆ្នាំនេះ ៕