អាមេរិក៖ ម្តាយរបស់កុមារអាយុ៦ឆ្នាំម្នាក់ដែលបាននាំយកកាំភ្លើងទៅកាន់សាលារៀនរបស់ខ្លួននៅរដ្ឋVirginia និងបានបាញ់គ្រូបង្រៀននៅឆ្នាំនេះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទចំពោះបទឧក្រិដ្ឋកម្មកាំភ្លើងសហព័ន្ធ។ នាង Deja Taylor អាយុ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ចំនួន២ករណី នៅក្នុងតុលាការសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ភាគខាងកើតនៃរដ្ឋ Virginia ដែលជាអ្នកប្រើប្រាស់ដោយខុសច្បាប់នូវវត្ថុដែលគ្រប់គ្រងក្នុងកម្មសិទ្ធប្រើប្រាស់អាវុធ ហើយពុំបានធ្វើការបញ្ជាក់អះអាងអំឡុងការទិញអាវុធ។

មេធាវីសហគមន៍ទីក្រុង Newport News លោក Howard Gwyn បាននិយាយថា ស្ត្រីរូបនេះ ធ្លាប់ត្រូវបានចោទប្រកាន់កាលពីខែមេសា ដោយគណៈវិនិច្ឆ័យនៅទីក្រុង Newport News លើបទចោទប្រកាន់ការធ្វេសប្រហែសលើកុមារឲ្យបង្កបទឧក្រិដ្ឋ និងករណីបទល្មើសមជ្ឈឹមពីបទទុកអាវុធដោយគ្មានការទទួលខុសត្រូវ ដែលបានបង្កគ្រោះថ្នាក់ដល់កុមារ។ មេធាវីរបស់នាង Taylor លោក James Ellenson បាននិយាយកាលពីថ្ងៃចន្ទថា នាង Taylor នឹងសារភាពទោសកំហុសចំពោះបទចោទប្រកាន់សហព័ន្ធ ក្នុងកិច្ចព្រមព្រៀងមួយជាមួយរដ្ឋអាជ្ញារ។ លោកនិយាយថា អាណត្តិនៃកិច្ចព្រមព្រៀងទំនងជាត្រូវបានបង្ហាញក្នុងរយៈពេល២សប្តាហ៍បន្ទាប់ នៅពេលនាង Taylor ចូលផ្តល់ចម្លើយ។
ឯកសារចោទប្រកាន់សហព័ន្ធ ចោទប្រកាន់ថា នាង Taylor បានកុហក់អំពីការពាក់ព័ន្ធនឹងប្រើប្រាស់កញ្ឆា នៅពេលនាងបានចុះហត្ថលេខាលើឯកសារសហព័ន្ធជាកាតព្វកិច្ចកាលពីឆ្នាំមុន នៅពេលដែលនាងបានទិញអាវុធ Taurus 9 មីលីម៉ែត្រ ។ ឯកសារនិយាយថា ក្រោយមកការពិតបានដឹងថា នាងជាអ្នកប្រើប្រាស់កញ្ឆាខុសច្បាប់៕