រុស្ស៊ី និងអ៊ុយក្រែន ប្រឈមមុខគ្នា នៅឯតុលាការពិភពលោក ជុំវិញការបាញ់ទម្លាក់យន្តហោះ MH17

2023/06/06 06:54:57 pm        146

អ៊ុយក្រែន ៖ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ប្រឈមមុខគ្នា នៅឯតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ ជុំវិញការចោទប្រកាន់ចំពោះការគាំទ្ររបស់ទីក្រុងម៉ូស្គូដល់ក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី ដែលត្រូវបានស្ដីបន្ទោសថា បានបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 ក្នុងឆ្នាំ២០១៤។

ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ ឬ ICJ នឹងស្តាប់ការអះអាងរបស់អ៊ុយក្រែនដែលថា ក្រុងម៉ូស្គូបានរំលោភលើសន្ធិសញ្ញាប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ ដោយបំពាក់អាវុធ និងផ្តល់មូលនិធិដល់កងកម្លាំងគាំទ្ររុស្ស៊ី ដែលអ្នកស៊ើបអង្កេតអន្តរជាតិ បានសន្និដ្ឋានថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនៅភាគខាងកើតអ៊ុយក្រែន ដោយបណ្ដាលឲ្យអ្នកដំណើរ និងបុគ្គលិកអាកាសយានិកទាំងអស់ ២៩៨នាក់ បាត់បង់ជីវិត។

ជើងហោះហើរ MH17 បានចាកចេញពីទីក្រុង Amsterdam របស់ប្រទេសហូឡង់ ហើយតម្រង់ទៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដោយនៅពេលនោះ យន្ដហោះនេះ ត្រូវបានវាយប្រហារដោយកាំជ្រួចផលិតដោយរុស្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើង រវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន ដែលជាដើមហេតុឲ្យកើតមានសង្រ្គាម នាពេលបច្ចុប្បន្ននេះ។

នេះនឹងជាលើកដំបូង ដែលមេធាវី ទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ី ជួបគ្នានៅតុលាការ ICJ ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការពិភពលោក គិតចាប់តាំងពីទីក្រុងម៉ូស្គូ បានបើកការវាយលុកពេញទីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីខែវិច្ឆិកាកន្លងទៅ តុលាការរបស់ប្រទេសហូឡង់ បានកាត់ទោសកំបាំងមុខលើបុរសជនជាតិរុស្ស៊ី ២នាក់ និងជនជាតិអ៊ុយក្រែនម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទមនុស្សឃាត សម្រាប់តួនាទីរបស់ពួកគេ ក្នុងការបាញ់ទម្លាក់យន្តហោះ MH17។ គេក៏បានរកឃើញផងដែរថា រុស្ស៊ីមាន «ការគ្រប់គ្រងជារួម» លើកងកម្លាំងនៅក្នុងការបំបែកសាធារណរដ្ឋប្រជាមានិត Donetsk នៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៤។

ការរកឃើញដោយតុលាការពិភពលោកថា រុស្ស៊ីបានបំពាក់អាវុធ និងផ្តល់មូលនិធិដល់ពួកឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន ដែលត្រូវទទួលខុសត្រូវចំពោះគ្រោះមហន្តរាយ MH17 នឹងក្លាយជាការបរាជ័យសម្រាប់ទីក្រុងម៉ូស្គូ ដែលបានបដិសេធម្តងហើយម្តងទៀតនូវការបញ្ជូនកងទ័ព ឬឧបករណ៍យោធាទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ២០១៤។

សេចក្តីសម្រេចរបស់តុលាការ ICJ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ សម្រាប់វិវាទ រវាងរដ្ឋ មានភ្ជាប់កាតព្វកិច្ច ប៉ុន្តែមិនមានយន្តការអនុវត្តទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm