ចិនបើកសម្ពោធស្ថានទូត នៅហុងឌុយរ៉ាស

2023/06/06 07:06:53 pm        174

ហុងឌុយរ៉ាស៖ សាធារណរដ្ឋប្រជាមានិតចិន បានបើកសម្ពោធស្ថានទូតរបស់ខ្លួនជាផ្លូវការ នៅសាធារណរដ្ឋហុងឌុយរ៉ាសកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី២៦ ខែមីនា។

លោក Yu Bo ភារធារីនៃស្ថានទូតចិនប្រចាំប្រទេសហុងឌុយរ៉ាស បាននិយាយនៅក្នុងពិធីសម្ពោធនេះថា ប្រទេសហុងឌុយរ៉ាស បានចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ ក្នុងការទទួលស្គាល់គោលការណ៍ចិនតែមួយ។

លោក Yu បានបន្តថា ជាមួយនឹងការសម្រេចចិត្តនេះ ប្រទេសហុងឌុយរ៉ាស បានក្លាយជាប្រទេសទី១៨២ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដែលបានធ្វើឲ្យប្រទេសចិនពេញចិត្តយ៉ាងខ្លាំង។

លោក Yu បានលើកឡើងថា៖ «គោលការណ៍ចិនតែមួយ គឺជាការឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានដែលទទួលស្គាល់យ៉ាងទូលំទូលាយនៃទំនាក់ទំនងអន្តរជាតិ»។

លោក Yu បានបន្ថែមថា មិនដល់បីខែនោះទេបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហុងឌុយរ៉ាស ប្រទេសទាំងពីរ បានពន្លឿនដល់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ ហើយនិងប្រព័ន្ធផ្សព្វផ្សាយ។

រដ្ឋមន្ត្រីការបរទេសហុងឌុយរ៉ាស់ លោក Eduardo Reina ដែលបានចូលរួមពិធីបើកសម្ពោធស្ថានទូតនេះ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺជាជម្រើសឯករាជ្យរបស់ប្រទេសហុងឌុយរ៉ាស។ លោកបាននិយាយថា ការសម្រេចចិត្តនេះធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់ហុងឌុយរ៉ាស ដោយស្របទៅតាមប្រទេសភាគច្រើន ដែលទទួលស្គាល់គោលការណ៍ចិនតែមួយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm