អាមេរិក៖ អតីតអនុប្រធានាធិបតីលោក Mike Pence បានដាក់ឯកសារកាលពីថ្ងៃចន្ទដែលប្រកាសពីបេក្ខភាពប្រធានាធិបតីរបស់លោក ដែលចាប់ផ្តើមយុទ្ធនាការរយៈពេលយូរទល់នឹងអតីតប្រធានាធិបតីដែលលោកបានបម្រើការនៅក្រោមលោក Donald J. Trump ។

លោក Mike Pence ដែលបានដាក់ឯកសារចំបាច់ដើម្បីឈរឈ្មោះនៅគណៈកម្មការធិការបោះឆ្នោតសហព័ន្ធ បានស្ថិតក្នុងការស្ទង់មតិក្នុងតួលេខតែមួយខ្ទង់ ក្នុងរាល់ការស្ទង់មតិសាធារណៈដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ដោយនៅពីក្រោយលោក Trump ដែលបានកែទម្រង់គណបក្សសាធារណៈរដ្ឋ កាលពី៧ឆ្នាំកន្លងទៅនេះ។
អតីតប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងប្រកាសយុទ្ធនាការរបស់លោកជាផ្លូវការនៅក្នុងការជួបជុំមួយនៅខាងក្រៅទីក្រុង Des Moines នៅថ្ងៃពុធ ១ថ្ងៃបន្ទាប់ពីអតីតអភិបាលក្រុងលោក Chris Christie ត្រូវបានគេរំពឹងថានឹងចូលរួមការប្រកួតប្រជែង ហើយនៅថ្ងៃតែមួយនេះដែរ អភិបាលក្រុង North Dakota លោក Doug Burgum នឹងកំណត់ពេលចូលរួមផងដែរ។
លោក Pence មានផែនការធ្វើយុទ្ធនាការដ៏ទូលំទូលាយនៅក្នុងរដ្ឋ Iowa ជារដ្ឋតែងតាំងដំបូង និងជាកន្លែងមួយដែលទីតាំងអភិរក្សនិយមដ៏តឹងរ៉ឹងរបស់លោកលើបញ្ហាជាច្រើនដូចជាការរំលូតកូន ដែលអាចអំពាវនាវដល់អ្នកបោះឆ្នោតប្រកាន់តឹងខាងនិកាយប្រូតេស្តង់នៃគ្រឹស្តិ៍សាសនា៕
