រុស្ស៊ី៖ ចំនួនមនុស្សស្លាប់ដោយសារពុលស្រាផ្លែប៉ោមនៅតំបន់ Ulyanovsk ប្រទេសរុស្ស៊ី បានកើនឡើងដល់១៨នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ នេះបើយោងតាមការអះអាងរបស់អភិបាលតំបន់ Ulyanovsk លោក Alexei Russkikh បានឲ្យដឹងនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃចន្ទ ។

សារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ស្រាផ្លែប៉ោមមានបរិមាណមេតាណុលអាចបណ្តាលឲ្យស្លាប់បាន មានសារធាតុពុលច្រើនជាងអេតាណុលដែលរកឃើញនៅក្នុងភេសជ្ជៈមានជាតិអាល់កុលធម្មតា។
ក្រុមអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យថាបានធ្វេសប្រហែសជាហេតុបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះ ហើយនិងបានបញ្ជាឲ្យបញ្ឈប់ការលក់ទំនិញប៉ះពាល់ទាំងនេះ ។
កាលពីរយៈពេល ១ថ្ងៃមុន មនុស្ស ១៦នាក់ ត្រូវបានគេនិយាយថា បានស្លាប់ ប៉ុន្តែសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា មនុស្សយ៉ាងហោច ១៨នាក់ បានស្លាប់ដោយសារពុលស្រាផ្លែប៉ោម ក្នុងនោះមនុស្ស ១០នាក់ បានសន្លប់។
មនុស្ស ១៤នាក់ រស់នៅក្នុងតំបន់ Dimitrovgrad និងមនុស្ស ៣នាក់រស់នៅក្នុងតំបន់ Ulyanovsk បានស្លាប់ ។ ចំណែកឯក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ ដែលបានតស៊ូដើម្បីជីវិតរបស់នាង ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ ៕

