ហ៊ុល គឹម​ហ៊ុយ ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​ជួយ​បឹងកេត​ស្ដារ​មុខមាត់​ឡើងវិញ​

2021/05/11 10:36:08 am        196

​បាល់ទាត់៖ អ្នកចាំទី​ដៃ​ទី​១ ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត ហ៊ុល គឹម​ហ៊ុយ បាន​បញ្ជាក់ថា ខ្លួនក៏ដូចជា​មិត្ត​រួម​ក្រុមបាន​ប្ដេជ្ញាចិត្ត និង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំងដើម្បី​ជួយ​ក្លិប​ស្ដារ​មុខមាត់​ឡើងវិញ បន្ទាប់ពី​រង​បរាជ័យ ២​ប្រកួត​ផ្ទួនកាលពី​ដើមរដូវ​កាល​កន្លងទៅ។​

​គឹម​ហ៊ុយ បាន​បញ្ជាក់ថា របួស​របស់ខ្លួន​បានជា​សះស្បើយ ១០០% ហើយ ពោលគឺ​តាំងពី ១​សប្ដាហ៍ក្រោយ​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន​ម្ល៉េះ។ ចំពោះ​ការ​ត្រឡប់មកវិញនៃ​លី​គ​កំពូល​កម្ពុជានា​ចុង​សប្ដាហ៍​នេះ​វិញ គេ​បាន​ត្រៀមខ្លួន​ជាស្រេចអម​ជាមួយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ជួយ​ក្រុម​ស្វែងរក​លទ្ធផល​ល្អ​ត្រឡប់មកវិញ។​ ការ​លើក​ឡើង​របស់​ម្ចាស់​ស្រោមដៃ​មាស​លី​គ ឆ្នាំ​២០២០ នេះ ស្របពេល​ក្រុម​បឹងកេតត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ នា​ថ្ងៃទី​១៦ ខែឧសភា​ចុង​សប្ដាហ៍​នេះនៅ​កីឡដ្ឋាន AEU Sport Park។ ចំពោះ​លទ្ធផល ២​ប្រកួត​បើក​រដូវ​កាល​កន្លង បឹងកេតបាន​ប្រកួត​ចាញ់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ១-០ និង​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២-១ ក្នុង​ទឹកដី​ដូចគ្នា។​

ប៉ុន្ដែ​ក្នុងចំណោម ២​ប្រកួត​ដំបូង​នេះ អ្នក​ចាំទី​ដៃ​ទី​១ ហ៊ុល គឹម​ហ៊ុយ បង្ហាញខ្លួន​បាន​ប្រមាណ ១៣៧​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ប្រកួត​ទី​២ ជាមួយ​ភ្នំពេញ​ក្រោ​ន អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះបាន​រងរបួស ហើយ​ត្រូវ​បង្ខំចិត្ត​ប្ដូរ​ចេញ​ភ្លាមៗនៅ​នាទី​៤៧ មុន​ក្រុម​ភ្នំពេញ​ក្រោ​នរក​បាន ២​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​បឹងកេត មិនទាន់​ស្គាល់​ឈ្នះ និង​មាន​ពិន្ទុ​រាប់​ឡើយ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        380
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        468

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm