ហៃទី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសហៃទី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤២នាក់ស្លាប់កាលពី២ថ្ងៃកន្លងទៅនេះ ហើយមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននិងរងរបួស។ លំនៅឋានជាង១៣.៦០០ខ្នង ត្រូវបានចុះបញ្ជី ខណៈទឹកជនលិច។ នៅក្នុងទីក្រុង Leogane នៃតំបន់ឆ្នេរសមុទ្រ មានទីតាំងនៅខាងលិចទីក្រុងព័រអូប្រាំង នៅតែមានទឹកលិចនៅលើដងផ្លូវនានា ដែលមនុស្សជាច្រើនបានស្វែងរកសម្លៀកបំពាក់ដែលត្រូវបានហូនាំដោយទឹកជំនន់កប់ក្រោមដីល្បប់។

នាង Phania Cange ខណៈកំពុងកាន់ធុងមួយដាក់សម្លៀកបំពាក់ដែលត្រូវបានគេចែកឲ្យ បាននិយាយថា ខ្ញុំបានបាត់បង់កូនអាយុ៥ឆ្នាំម្នាក់។ ខ្ញុំជួបហានីភ័យបាត់កូន២នាក់ ប៉ុន្តែព្រះបានបន្សល់ទុកកូនម្នាក់ផ្សេងទៀតទើនៅលើដើមឈើ។ ខ្ញុំជួយសង្គ្រោះបានកូនម្នាក់ ប៉ុន្តែបានបាត់បង់ម្នាក់។ លំនៅឋានរបស់ខ្ញុំ ត្រូវបានទឹកជំនន់ហូរនាំទៅ។ ទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យទី៤ ខែមិថុនា បន្ទាប់ពីទឹកជំនន់កាលពីចុងសប្តាហ៍វាយប្រហារនៅតំបន់នានារបស់ប្រទេសនេះ រួមទាំងនៅជិតរដ្ឋធានៅព័រអូប្រាំង។

ទឹកជំនន់ធ្ងន់ធ្ងរកើតមានឡើង ខណៈប្រទេសហៃទីប្រឈមសេណារីយោដ៏លំបាករួចទៅហើយ ក្នុងពេលមានអំពើហិហ្សាជនអន្តពាលដ៏ឃោឃៅ ខណៈប្រធានការពារជនស៊ីវិល បានប្រាប់សារព័ត៌មាន Miami Herald ថាមានឧបសគ្គរារាំងកិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ទីភ្នាក់ងារផ្តល់ជំនួយ បានដឹកជញ្ជូនស្បៀងអាហារ ទៅកាន់ពលរដ្ឋជម្លៀសខ្លួន ខណៈមន្ត្រីការពារជនស៊ីវិល បានព្រមានកាលពីចុងសប្តាហ៍ថា វិស័យកសិកម្ម នៅក្នុងផ្នែកជាច្រើនរបស់ប្រទេសនេះ បានទទួលរងគ្រោះយ៉ាងខ្លាំង។ ភ្លៀងធ្លាក់ បានកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការចាប់ផ្តើមរដូវព្យុះកំណាច Atlantic ដែលកើតឡើងពីខែមិថុនា ដល់ខែវិច្ឆិការ៕