ឥណ្ឌាអនុវត្តដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ ក្នុងឧបទ្ទវហេតុរថភ្លើងបុកគ្នា

2023/06/06 10:49:56 pm        69

ក្រុមសាច់ញាតិជនរងគ្រោះដោយសារឧបទ្ទវហេតុរថភ្លើងបុកគ្នានៅប្រទេសឥណ្ឌាបានប្រមូលផ្តុំគ្នានៅតុជំនួយនៃមន្ទីរពេទ្យនៅទូទាំងទីក្រុង Bhubaneswar ភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ (០៥ មិថុនា) ដើម្បីកំណត់អត្តសញ្ញាណសាកសពពីគ្រោះថ្នាក់រថភ្លើងដ៏សាហាវបំផុត របស់ប្រទេសក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

សោកនាដកម្មរថភ្លើងនោះបានកើតឡើងកាលពីថ្ងៃសុក្រ (០២ មិថុនា) នៅពេលដែលរថភ្លើង ដឹក​អ្នកដំណើរបានបុករថភ្លើងដឹកទំនិញដែលកំពុងចតចោល ហើយបានខ្ទាតចេញពីផ្លូវទៅបុករថភ្លើង​ដឹកអ្នកដំណើរមួយទៀតដែលកំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ​ដោយបានសម្លាប់មនុស្ស​យ៉ាងហោច​ណាស់ ២៨៨ នាក់ និងរបួស ១.២០០ នាក់។

អ្នកគ្រប់គ្រងផ្នែកផ្លូវដែកនៃស្ថានីយរថភ្លើងកណ្ដាលភាគខាងកើតលោក Rinkesh Roy បាននិយាយថា " តាមព័ត៌មានរបស់យើង បច្ចុប្បន្ននេះមានសាកសពមនុស្សចំនួន ១០១នាក់ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ" ។

ក្រុមសាច់ញាតិជនរងគ្រោះបានព្យាយាមកំណត់អត្តសញ្ញាណសពសាច់ញាតិតាមរយៈរូបថត។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនអាចដឹងពីទីតាំងសាកសពសាច់ញាតិ​របស់ពួកគេ​នៅក្នុងមន្ទីរពេទ្យនោះទេ ​ហើយបាននិយាយថា កន្លែងតម្កល់សាកសពទាំងអស់គ្រាន់​តែបង្ហាញព័ត៌មានអំពីអ្នកដំណើរដែលធ្វើដំណើរក្នុង "បន្ទប់ម៉ាស៊ីនត្រជាក់នៅលើរថភ្លើង" តែប៉ុណ្ណោះ។

ការស៊ើបអង្កេតជាផ្លូវការលើឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទបន្ទាប់ពីការរកឃើញបឋមបានចង្អុលបង្ហាញថា ​បញ្ហាបច្ចេកទេសជាមូលហេតុនៃគ្រោះថ្នាក់នេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm