សំណុំខ្យល់កខ្វក់ដ៏ក្រាស់ឃ្មឹក បានគ្របដណ្តប់លើផ្ទៃមេឃពីលើរដ្ឋធានី Santiago របស់ប្រទេសឈីលីកាលពីថ្ងៃចន្ទ ។
លោក Raul Cordero គឺជាអ្នកជំនាញអាកាសធាតមួយរូបនៅសាកលវិទ្យាល័យ Santiago បាននិយាយថា អំឡុងខែរដូវរងា ខ្យល់កខ្វក់នេះ បណ្តាលមកពីភាគល្អិត ហើយភាគល្អិតរាវដែលមិនអាចមើលឃើញដោយភ្នែកទទេ ត្រូវបានរកឃើញនៅក្នុងខ្យល់ ។ លោកបន្តថា ទីក្រុង Santiago គឺជាទីក្រុងមានខ្យល់កខ្វក់ខ្លាំងជាងគេបំផុតនៅក្នុងទ្វីបនេះ ។

ដើម្បីចៀសផុតពីជំងឺតាមរដូវកាល ក្រុមអាជ្ញាធរ បានស្នើសុំប្រជាពលរដ្ឋឲ្យអនុវត្តន៍តាមវិធានការដូចជា លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាស់ ។
លោក Ximena Aguilera គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលឈីលី រាយការណ៍ចំនួនករណីជំងឺផ្លូវ ដង្ហើមលើកុមារ ថា បានកើនឡើងកាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន ។
ក្រសួងរបស់លោក បានប្រកាសថា ពួកគេត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការឆ្លងជំងឺ តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេធានាថា វិធានការនឹងមិនតឹងតែងដូចជាវិធានការមួយចំនួនកាលពីឆ្នាំមុននោះទេ ពេលដែលវិស្សមកាលរដូវរងារ ត្រូវបានបន្តនោះ ៕
