ការជម្លៀសកំពុងដំណើរការនៅជិតតំបន់ Kherson បន្ទាប់ពីមានទឹកជំនន់ ដោយសារការបំផ្លាញទំនប់

2023/06/06 11:05:07 pm        117

អ្នកគ្រប់គ្រងតំបន់ Kherson របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ទឹកនឹងឡើងដល់កម្រិតធ្ងន់ធ្ងរ ក្នុងរយៈពេល ៥ម៉ោង បន្ទាប់ពីទំនប់ដ៏ធំមួយ ត្រូវបានបំផ្លាញ ដែលទំនប់នោះ នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហើយអាជ្ញាធរអ៊ុយក្រែនបានស្នើឲ្យអ្នកស្រុកនៅតំបន់ ដែលងាយរងគ្រោះដោយទឹកជំនន់ឲ្យជម្លៀសចេញ ខណៈដែលទឹកបានហូរចេញពីទំនប់ Nova Khakova នៅក្នុងតំបន់ Kherson ភាគខាងត្បូង។

ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា៖ «ជាមួយនឹងការកើនឡើងនៃកម្រិតទឹក ក្រសួងបានជំរុញឲ្យមនុស្សគ្រប់រូបនៅក្នុង​ដ៏តំបន់​គ្រោះថ្នាក់នេះ បិទឧបករណ៍អគ្គិសនីទាំងអស់ យកឯកសារ និងសម្ភារៈសំខាន់ៗ និងថែទាំមនុស្សជាទីស្រលាញ់ និងសត្វចិញ្ចឹម»។

អាជ្ញាធររុស្ស៊ី និងអ៊ុយក្រែន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការបំផ្លាញទំនប់នេះ ដោយទីក្រុងគីវ (Kyiv) បានហៅការវាយប្រហារនេះថា ជា«ការបំផ្លាញធម្មជាតិ» ខណៈដែលទីក្រុងម៉ូស្គូ បានស្តីបន្ទោសទៅលើ «ពួកភេរវករ» ដែលជាពាក្យប្រៀបធៀបរបស់រុស្ស៊ី សំដៅទៅលើកងកម្លាំងអ៊ុយក្រែន។

លោក Denys Sukhanov អ្នកស្ម័គ្រចិត្តមនុស្សធម៌ នៅក្នុងទឹកដី Kherson ដែលគ្រប់គ្រងដោយអ៊ុយក្រែន បាននិយាយប្រាប់សារព័ត៌មាន Suspilne ថា៖ «តំបន់ Kherson ត្រូវការជាបន្ទាន់នូវមនុស្ស ដែលនឹងមកបំពេញភារកិច្ចស្ម័គ្រចិត្ត ដើម្បីសម្របសម្រួលសកម្មភាព នៅចំណុចជម្លៀស ទទួលមនុស្ស ការដឹកមនុស្សតាមរថយន្តក្រុង ការតាំងទីកន្លែងស្នាក់នៅថ្មី និងការផ្ដល់ចំណីអាហារ»។

ចំណែកទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថា មន្ត្រីលើកបន្តុបដោយរុស្ស៊ីម្នាក់ នៅទីក្រុង Nova Kakhovka បាននិយាយថា អ្នកស្រុកមកពីលំនៅឋានប្រហែល ៣០០ខ្នង ត្រូវបានជម្លៀសចេញ បន្ទាប់ពីទំនប់ នៅក្បែរនោះ បានបាក់។

ទំនប់ ដែលមានកម្ពស់ ៣០ម៉ែត្រ និងប្រវែង ៣,២គីឡូម៉ែត្រ និងដែលអាចផ្ទុកទឹកស្មើនឹងបឹងទឹកប្រៃ Great Salt Lake ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកនោះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៦ នៅលើដងទន្លេ Dnipro ដែលជាផ្នែកមួយនៃរោងចក្រវារីអគ្គិសនី Kakhovka៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm