កម្ពុជា-ថៃ ប្រកាសដាក់ឱ្យដំណើរការគម្រោងការទូទាត់ឆ្លងដែនតាមរយៈ QR Code

2023/06/07 12:14:54 am        151

ភ្នំពេញ៖ កម្ពុជា​-​ថៃ ប្រកាស​ដាក់ឱ្យ​ដំណើរការ​គម្រោង​ស្កេ​ន QR Code (​ថៃ​ស្កេ​ន​ឃ្យូ​អរ​កូត​នៅ​កម្ពុជា​) ដំណាក់កាល​ទី​២ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​លើកកម្ពស់​ការទូទាត់​រូបិយវត្ថុ​ជាតិ ដែលជា​ផ្នែក​មួយ​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​។

​ឯកឧត្ដម​បណ្ឌិត ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាល​ធនាគារកណ្តាល​ថៃ នៅ​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ពង្រឹង​សាមគ្គីភាព មិត្តភាព ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ជំរុញ​ការរីកចម្រើន​នៃ​ម៉ាក្រូសេដ្ឋកិច្ច​វិស័យ​ធនាគារ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​ក្នុងឱកាស​នេះ ឯកឧត្តម បណ្ឌិត ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ ​នៃ​កម្ពុជា និង​ឯកឧត្តម បណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាល​ធនាគារកណ្តាល​ថៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ការទូទាត់​ឆ្លងដែន​តាមរយៈ​ឃ្យូ​អរ​កូត (QR Code) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដំណាក់កាល​ទី​២៖ (​ថៃ​ស្កេ​ន​ឃ្យូ​អរ​កូត​នៅ​កម្ពុជា​)​។ ការដាក់ឱ្យ​ដំណើរការ​គម្រោង​នេះ មាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​លើកកម្ពស់​ការទូទាត់​រូបិយវត្ថុ​ជាតិ ហើយ​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន និង​កំណើន​ភ្ញៀវទេសចរ​ផងដែរ​។​

​សូមបញ្ជាក់ថា គម្រោង​នេះ ​មាន​ជា​ពីរ​ដំណាក់កាល ក្នុងនោះ សម្រាប់​ដំណាក់កាល​ទី​១ ប្រជាជន​កម្ពុជា​អាច​ស្កេ​ន​ឃ្យូ​អរ​កូត​នៅ​ប្រទេស​ថៃ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី រវាង​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ប្រទេស​ថៃ​។​

​ចំណែក​ក្នុងដំណាក់កាល​ទី​២ នេះ ប្រជាជន​ថៃ ស្កេ​ន​ឃ្យូ​អរ​កូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គម្រោង​នេះ​នឹង​ចាប់​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ទី ៦ ខែ មិថុនា ឆ្នាំ​២០២៣ នេះ​តទៅ ក្នុងនោះ​ប្រជាពលរដ្ឋ​ថៃ អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​របស់​ប្រទេស​ថៃ ដើម្បី​ស្កេ​ន​ឃ្យូ​អរ​កូត ទៅកាន់​ពាណិជ្ជករ​ប្រមាណ ១.៥ លាន​ពាណិជ្ជករ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm