
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញភស្តុតាងថាសមាជិកពួកមនុស្សបុរាណដ៏អាថ៌កំបាំង បានបញ្ចុះអ្នកស្លាប់របស់ពួកគេ និងឆ្លាក់និមិត្តរូបនៅតាមជញ្ជាំងរូងភ្នំ រយៈពេល ១០ម៉ឺនឆ្នាំ មុនភស្តុតាងដំបូងគេបង្អស់នៃការបញ្ចុះសាកសពរបស់មនុស្សសម័យទំនើប ។
ខួរក្បាលរបស់ពួកមនុស្សបុរាណផុតពូជ Homo មានទំហំប្រហែល ១ភាគ៣នៃទំហំខួរក្បាលមនុស្សសម័យទំនើប ។
ការបញ្ចេញឲ្យដឹងបែបនេះ អាចផ្លាស់ប្តូរការយល់ដឹងពីការវិវត្តន៍របស់នុស្ស ដោយសាររហូតមកដល់បច្ចុប្បន្ន ទង្វើបែបនេះ មានការជាប់ពាក់ព័ន្ធតែជាមួយពួកមនុស្សបុរាណមានខួបក្បាលធំជាងគេ Homo និងពួកមនុស្សបុរាណ Neanderthalsតែប៉ុណ្ណោះ ។
ការរកឃើញត្រូវបានលំអិតនៅក្នុងការសិក្សាចំនួន ៣ ដែលត្រូវបានគេទទួលយកទៅចុះផ្សាយនៅលើទំព័រកាសែត eLife និងកាសែត BioRxiv ។
ហ្វូស៊ីលរបស់ពួកមនុស្សបុរាណ Homo ត្រូវបានរកឃើញដំបូងនៅក្នុងប្រព័ន្ធរូងភ្នំ Rising Star ស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង អំឡុងកំណាយប្រវត្តិសាស្ត្រ កាលពីឆ្នាំ ២០១៣ ។ ប្រព័ន្ធរូងភ្នំនេះ គឺជាផ្នែកមួយនៃតំបន់ប្រវត្តិសាស្ត្រ Cradle of Humankind របស់អាហ្វ្រិកខាងត្បូង ដែលជាតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNESCO ជាទីដែលក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញហ្វូស៊ីលរបស់បុព្វបុរសមនុស្សបុរាណជាច្រើន គឺឥដ្ឋធាតុដែលជួយស្រាយរឿងរ៉ាវនៃការវិវត្តន៍របស់មនុស្ស ៕


