
លោក Alessandro Biancardi គឺជាសមាជិកមួយរូបរបស់ក្រុមហ៊ុន Madcat Italia ដែលជាសាខាក្រុមហ៊ុនចាប់ត្រី D.A.M Germany ស្ទើតែមិនអាចជឿនឹងភ្នែករបស់លោកទាល់តែសោះ ពេលដែលលោកចាប់បានត្រីអណ្តែងយក្សនៅក្នុងទឹកទន្លេវែងបំផុតរបស់អ៊ីតាលី។
ត្រីប្រវែង ២,៨៥ម៉ែត្រ ត្រូវបានចាប់ដោយលោក Biancardiក្រោយចំណាយពេលចាប់អសរយៈពេល ៤០នាទី ។ លោកនិយាយថា នេះគឺជាកំណត់ត្រាពិភពលោក ។ លោកពុំធ្លាប់ដែលរំពឹងទាល់តែសោះថានឹងអាចចាប់បានត្រីធំបែបនេះ ។
ក្រោយថតរូប និងវ៉ាស់ប្រវែងរបស់វា ត្រីអណ្តែងយក្សមួយក្បាលនេះ ត្រូវបានព្រលែងឲ្យចូលក្នុងទន្លេវិញ ។ លោក Biancardi បាននិយាយនៅក្នុងវីដេអូថា ឥឡូវលោកព្រលែងត្រីដ៏ស្រស់ស្អាតមួយក្បាលនេះ ឲ្យចូលក្នុងទន្លេវិញហើយ ៕


