ក្រុមជីវពលគាំទ្រទីក្រុងគីវ ប្រកាសគ្រប់គ្រងទីក្រុង Novaya Tavolzhanka នៅតំបន់ព្រំដែនរុស្ស៊ី

2023/06/07 03:06:00 am        254

ក្រុមជីវពលប្រឆាំងនឹងវិមានក្រឹមឡាំង គឺអង្គភាពស្ម័គ្រចិត្តរុស្ស៊ី (RVC) បានប្រកាសនៅក្នុងវីដេអូដែលបាន ចេញផ្សាយកាលពីថ្ងៃចន្ទថា ពួកគេដណ្តើមបានការគ្រប់គ្រងទីក្រុង Novaya Tavolzhanka ស្ថិតនៅតំបន់ព្រំដែន Belgorod របស់រុស្ស៊ី។

លោក Denis Kapustin គឺជាមេបញ្ជាការ RVC និយាយនៅក្នុងការចេញផ្សាយវីដេអូថា ក្រុមអ្នកប្រយុទ្ធ RVC គ្រប់គ្រងបានទីក្រុង Novaya Tavolzhanka។ លោកចង់រំឭកដល់ប្រជាពលរដ្ឋរុស្ស៊ីរាល់រូបថា នេះមិនមែនជាភូមិដែលត្រូវបានគេបោះបង់ចោលនោះទេ ប៉ុន្តែគឺជាទីកន្លែងមួយដែលមានមនុស្សរស់នៅ ៥ពាន់នាក់។ ឥឡូវគ្មាននរណាម្នាក់នៅទីនេះទេ លើកលែងតែក្រុមអ្នកប្រយុទ្ធ RVC។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានថាទីតាំងនោះ គឺជាទីក្រុង Novaya Tavolzhanka ដោយសារទីតាំងអគារ ផ្លូវ ការរចនាដំបូលផ្ទះ និងភ្នំដែលគេមើលឃើញនៅខាងក្រោយនៅក្នុងវីដេអូ ដោយពួកគេផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីពេលវេលានៃការថតវីដេអូមួយនេះ។

សេចក្តីថ្លែងការណ៍បែបនេះ បានកើតមាន ក្រោយក្រសួងការពារជាតិរុស្ស៊ី និយាយថា កាលពីថ្ងៃអាទិត្យ ពួកគេបានរុញច្រានក្រុមជីវពលអ៊ុយក្រែន ដែលព្យាយាមឆ្លងកាត់ចូលទៅក្នុងតំបន់ព្រំដែន Belgorod ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី ហើយនិងបានសម្លាប់ក្រុមអ្នកប្រយុទ្ធជាង ១០នាក់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm