អាមេរិក៖ និយតករមូលបត្រជាន់ខ្ពស់សហរដ្ឋអាមេរិក បានប្ដឹង platform ក្រុមហ៊ុនហាងឆេងរូបិយបណ្ណគ្រីបតូ Coinbase កាលពីថ្ងៃអង្គារ ទី៦ ឧសភា ជាបណ្ដឹងលើកទី២ ក្នុងពេល២ថ្ងៃទល់នឹងក្រុមហ៊ុនហាងឆេងប្ដូររូបិយបណ្ណគ្រីបតូដ៏ធំមួយក្នុងការបង្ក្រាបកាន់តែខ្លាំងលើឧស្សាហកម្មន៍នេះ និងក្រុមហ៊ុនមួយទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារមួយដែល បានធ្វើប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្រៅនិយតកម្ម។

គណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC) កាលពីថ្ងៃចន្ទ បានប្ដឹងក្រុមហ៊ុនអត្រាប្ដូររូបិយប័ណ្ណ គ្រីបតូ បាយនិន (Binance) ដែលជាហាងឆេងប្ដូររូបិយបណ្ណគ្រីបតូធំបំផុតលើពិភពលោក។ SEC បានចោទប្រកាន់ក្រុមហ៊ុន Binance និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។
ប្រសិនបើការប្តឹងផ្តល់ទទួលជោគជ័យ បណ្ដឹងទាំងនោះ នឹងអាចកែប្រែទីផ្សាររូបិយបណ្ណគ្រីបតូ ដោយបញ្ជាក់ថាយុត្តាធិការរបស់ SEC ជុំវិញ ឧស្សាហកម្ម ដែលរយៈពេលជាច្រើនឆ្នាំមកនេះ បានបង្ហាញថារូបិយបណ្ណទាំងនោះ មិនតំណាងឲ្យមូលបត្រទេ និងមិនគួរត្រូវបានកំណត់និយតកម្មដោយ SECដែរ។

លោក Kevin O'Brien ដែលជាដៃគូនៅក្រុមហ៊ុន Ford O'Brien Landy និងក្រុមហ៊ុន Ford O'Brien Landy និង ជាអតីតរដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា ករណីទាំងពីរគឺខុសគ្នា ប៉ុន្តែការត្រួតស៊ីគ្នា និង ចំណុចដែលដូចគ្នា គឺ យុទ្ធនាការដ៏ខ្លាំងក្លារបស់ SEC ដើម្បីនាំយករូបិយបណ្ណគ្រីបតូ ឲ្យស្ថិតនៅក្រោមយុត្តាធិការនៃច្បាប់មូលបត្រសហព័ន្ធ ដោយបន្ថែមថា SEC មិនធ្លាប់បានចាត់វិធានការលើក្រុមហ៊ុនរូបិបណ្ណគ្រីបតូសំខាន់ៗបែបនេះពីមុនមកទេ៕