បាល់ទាត់៖ Fulham បានក្លាយជាក្រុមចុងក្រោយដែលនឹងត្រូវកាត់ចេញពី English Premier League បន្ទាប់ពីចាញ់ Burnley ២-០ ក្នុងទឹកដីខ្លួនឯង។

នេះជាលើកដំបូងហើយនៅក្នុងរជ្ជកាល Premier League ដែល ៣ក្រុមធ្លាក់ទៅក្របខណ្ឌទី២ League Championship ត្រូវបានរកឃើញមុនចប់រដូវកាល ៣ប្រកួតរួមមាន Fulham, West Brom និង Sheffield United។ ២គ្រាប់របស់ Burnley សំរេចបានតាំងពីក្នុងវគ្គទី១ ដោយ Ashley Westwood និង Chris Wood។ បរាជ័យនេះធ្វើអោយក្រុមរបស់លោក Scott Parker បន្តឈរលេខ ១៨ ដេញពីក្រោយតំបន់សុវត្ថិភាព Southampton លេខ ១៧ ដល់ទៅ ១០ពិន្ទុ។
ចំណែកជ័យជំនះរបស់ Burnley ក៏បានធានាថា ពួកគេនឹងបន្តមានវត្តមាននៅក្របខណ្ឌកំពូល English Premier League ៦រដូវកាលជាប់គ្នាផងដែរ ខណៈកំពុងឈរលេខ ១៤ ពីលើតំបន់សុវត្ថិភាព ១២ពិន្ទុ។ ប្រកួតបន្ទាប់ Fulham ត្រូវទៅទឹកដី Southampton ថ្ងៃសៅរ៍នេះ ខណៈ Burnley ទទួល Leeds United ថ្ងៃដូចគ្នានេះ៕
អត្ថបទ៖នាង សុភាវុធ