អាមេរិក៖ យុទ្ធនាការសិទ្ធិមនុស្ស (HRC) កាលពីថ្ងៃអង្គារបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាផ្លូវការសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នានៅសហរដ្ឋអាមេរិក ដោយលើកឡើងពីការអនុម័តច្បាប់ជាង ៧០ នៅក្នុងរដ្ឋជាង១០ ដែលកំណត់គោលដៅយ៉ាងជាក់លាក់ចំពោះសហគមន៍នេះ។

ក្រុមនេះបាននិយាយនៅក្នុងការព្រមានរបស់ខ្លួនថា យ៉ាងហោចណាស់សំណើច្បាប់ចំនួន ៥២៥ប្រឆាំងនឹងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ត្រូវបានដាក់ចេញនៅឆ្នាំនេះនៅក្នុងរដ្ឋចំនួន ៤១ រួមមានច្បាប់ជាង ២២០ ដែលកំណត់គោលដៅយ៉ាងច្បាស់លាស់ទៅលើក្រុមមនុស្សកែភេទ។ សំណើច្បាប់នេះប្រឆាំងនឹង ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា មិនតិចជាង៧៦ច្បាប់ទេ ដើម្បីអនុម័តបានក្លាយជាច្បាប់នៅឆ្នាំនេះដោយករណីរបស់យុទ្ធនាការសិទ្ធិមនុស្ស កើនឡើងជាងពីរដងកាលពីឆ្នាំមុន ដែលជាឆ្នាំដ៏អាក្រក់បំផុតក្នុងកំណត់ត្រា។
ប្រធានក្រុមយុទ្ធនាការសិទ្ធិមនុស្ស លោកស្រី Kelley Robinson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគំរាមកំហែងកាន់តែច្រើនដែលប្រឈមនឹងមនុស្សរាប់លាននាក់នៅក្នុងសហគមន៍របស់យើងគឺមិនពមមែនគ្រានើតែជាការយល់ឃើញនោះទេ គឺជារឿងពិតប្រាកដ ជាក់ស្តែងនិងគ្រោះថ្នាក់ ។

ក្នុងករណីជាច្រើនពួកគេកំពុងបណ្ដុះឲ្យមានអំពើហិង្សាលើមនុស្ស ស្រឡាញ់ភេទដូចគ្នា ដោយបង្ខំគ្រួសារឲ្យលុបបំបាត់ជីវិតរបស់ពួកគេចេញ និងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរករដ្ឋដែលមានសុវត្ថិភាព និងបង្កឲ្យមានរលកនៃការរើសអើងកាន់តែខ្លាំង និងការអំពើស្អប់ខ្ពើមអ្នកកែភេទកាន់តែកើនឡើង ដែលធ្វើឲ្យសុវត្ថិភាពរបស់យើងម្នាក់ៗ ស្ថិតនៅក្នុងហានិភ័យ៕