លោក Christie បើកយុទ្ធនាសម្រាប់តំណែងសេតវិមាន ដោយវាយប្រហារលោក Trump ថា «បម្រើតែខ្លួនឯង»

2023/06/07 05:14:48 pm        140

អាមេរិក៖ លោក Chris Christie ដែលជាអតីតអភិបាលរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចាប់ផ្តើមយុទ្ធនាការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ របស់លោក ដោយបានណែនាំខ្លួនឯងថា ជាបេក្ខជនតែមួយគត់ ក្នុងសមរភូមិរបស់គណបក្សសាធារណរដ្ឋដែលកំពុងរីកចម្រើនខ្លាំង ដោយមានបំណងចង់ប្រឈមផ្ទាល់ជាមួយគូប្រជែងដែលលោកហៅ «អ្នកបម្រើឲ្យតែខ្លួនឯង» គឺបេក្ខជននាំមុខលោក Donald Trump។

កាលពីយុទ្ធនាការប្រជែងកៅអីសេតវិមានដ៏ជោគជ័យរបស់លោក Trump ក្នុងឆ្នាំ២០១៦ លោក Christie គឺជាទីប្រឹក្សាម្នាក់នាពេលនោះ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានក្លាយជាអ្នករិះគន់ឥតសំចៃមាត់ ចំពោះការអះអាងក្លែងក្លាយរបស់អតីតប្រធានាធិបតីដែលថា ការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានក្លែងបន្លំ។

លោក Christie ដែលអតីតរដ្ឋអាជ្ញាសហព័ន្ធមួយរូបដែរនោះ បានចាប់ផ្តើមការប្រឹងប្រែងប្រជែងតំណែងសេតវិមានរបស់លោក នៅឯព្រឹត្តិការណ៍រចនាបថសាលាក្រុង នាមហាវិទ្យាល័យ Saint Anselm ក្នុងទីក្រុង Manchester រដ្ឋ New Hampshire។ លោកបានប្រើពេលតិចតួច ដើម្បីវាយប្រហារលោក Trump ដោយផ្ទាល់ ដោយចោទប្រកាន់ពីការគេចវេះមិនទទួលខុសត្រូវចំពោះកំហុសឆ្គងនានា ខណៈពេលដែលបារម្ភ និងខ្វល់តែពីខ្លួនឯងប៉ុណ្ណោះ។

លោក Christie ដែលពេលនេះ មានវ័យ ៦០ឆ្នាំ បាននិយាយខ្លីៗថា៖ «មនុស្សឯកោ យកតែចិត្តខ្លួនឯង បម្រើតែខ្លួនឯង ដូច្នេះ មនុស្សអាត្មានិយមបែបនេះ មិនសមធ្វើជាអ្នកដឹកនាំគេនោះទេ»។

ក្នុងចំណុចមួយផ្សេងទៀត លោកបានបង្ហាញចំណាប់អារម្មណ៍បែបចំអក ចំពោះលោក Trump ដោយអះអាងថា លោកនឹងសាងសង់កំពែងព្រំដែនភាគខាងត្បូង ដោយការចំណាយរបស់ប្រទេសម៉ិកស៊ិក ហើយបាននិយាយថា លោក Trump គួរត្រូវបានស្ដីបន្ទោសច្រើនជាងប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden សម្រាប់ការបរាជ័យនៃគោលនយោបាយអន្តោប្រវេសន៍របស់ប្រទេស។

លោក Christie ទទួលបានលទ្ធផលមិនល្អនោះឡើយ សម្រាប់ការស្ទង់មតិសាធារណៈរហូតមកដល់ពេលនេះ ដោយលោកទទួលបានការគាំទ្រត្រឹមតែ ១ភាគរយប៉ុណ្ណោះ ពីអ្នកបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដ៏មានសក្តានុពល នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters/Ipsos ក្នុងខែឧសភា បើប្រៀបធៀបទៅនឹងការគាំទ្រ ៤៩ភាគរយរបស់លោក Trump និងការគាំទ្រ ១៩ភាគរយលើអភិបាលរដ្ឋ Florida លោក Ron DeSantis៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm