ស្ថានទូតអ៊ីរ៉ង់ បើកឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំមកនេះ

2023/06/07 07:28:04 pm        120

ប្រទេសអ៊ីរ៉ង់ បានបើកឡើងវិញជាផ្លូវការស្ថានទូតរបស់ខ្លួន ក្នុងរដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដើម្បីបង្កើតទំនាក់ទំនងឡើងវិញ និងបន្ធូបន្ថយការប្រជែងគ្នាមានកើតមានជាយូរមកហើយ ដែលបានបង្កឲ្យមានជម្លោះនៅទូទាំងមជ្ឈឹមបូព៌ា។

ពិធីមួយត្រូវបានធ្វើឡើងនៅក្នុងបរិវេណរបស់ស្ថានទូត ដោយមានអ្នកការទូតនិងមន្ត្រីរាប់សិបនាក់ ចូលរួមការបើកឡើងវិញបេសកកម្មការទូតជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំមកនេះ។

អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការកុងស៊ុលរបស់ប្រទេសអ៊ីរ៉ង់លោក Alireza Bikdeli បាននិយាយថា យើងគិតថាថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់ក្នុងទំនាក់ទំនងរវាងសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក Bikdeli និយាយនៅក្នុងសុន្ទរកថា អំឡុងពិធីនោះថា តំបន់នេះនឹងឈានទៅមុខឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងរួមគ្នាដើម្បីទទួលបានភាពរីកចម្រើន និងវិបុលភាពប្រកបដោយស្ថិរភាព។

កាលពីខែមីនា ប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឯកភាពក្នុងកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយប្រទេសចិន ដើម្បីបញ្ចប់ភាពប្រះឆាផ្នែកការទូត និងបានបង្កើតទំនាក់ទំនងឡើងវិញបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃអរិភាព ដែលបានបង្កគ្រោះថ្នាក់ដល់ស្ថិរភាពតំបន់ រួមទាំងនៅក្នុងប្រទេសយ៉េម៉ែន ស៊ីរី និងលីបង់។ កិច្ចព្រមព្រៀងនេះ បានបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់មជ្ឈឹមបូព៌ា។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រកាន់និកាយស៊ុននី បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់នីកាយស៊ីអ៊ីត បន្ទាប់ការសម្រុកចូលស្ថានទូតរបស់ខ្លួនក្នុងទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០១៦ បន្ទាប់ពីជម្លោះជុំវិញការកាត់ទោសប្រហារជីវិតបព្វជិតមូស្លីមនីកាយស៊ីអ៊ីតម្នាក់។

ទំនាក់ទំនងបានចាប់ផ្តើមធ្លាក់ចុះកាលពីមួយឆ្នាំមុន បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអារ៉ាប់រួម ធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមនៅយ៉េម៉ែន ជាទីដែលចលនាក្រុមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានបណ្តេញចេញរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងដណ្តើកាន់កាប់រដ្ឋធានីសាណា។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm